ភ្នំពេញ ៖ យោងតាមការបង្ហោះផ្សាយរបស់ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា ថ្ងៃនេះជាខួបមួយឆ្នាំ ដែលកងទ័ពថៃឈ្លានពានកម្ពុជា និងបាញ់សម្លាប់វីរៈកងទ័ពខ្មែរ ព្រិន្ទបាលឯក សួន រ៉ោន ដែលបានពលីជីវិតនៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សូមឱ្យពលីកម្មរបស់វីរៈកងទ័ព សួន រ៉ោន បន្តដក់ជាប់ក្នុងដួងចិត្តកូនខ្មែរ និងដាស់ស្មារតីកូនខ្មែរគ្រប់រូបឱ្យប្រឹងប្រែង កាយចិត្ត បញ្ញាស្មារតី និងការប្រឹងប្រែងជាកំពែងការពារជាតិ និងកសាងជាតិឱ្យកាន់តែខ្លាំងក្លា ដើម្បីទប់ទល់មហិច្ឆតាដ៏សែនអាក្រក់ពិសពុលនៃកងទ័ពថៃ។
សូមឱ្យក្តីឈឺចាប់នេះ ក្រើនរំលឹកកូនខ្មែរគ្រប់រូប រួបរួមគ្នាជាធ្លុងមួយ ដើម្បីក្រោកឡើងលើកតម្កើងកិត្យានុភាពជាតិ និងរួមគ្នាការពារជាតិទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ។
សូមបុណ្យកុសលទាំងឡាយយិតយោងដួងវិញ្ញាណក្ខន្ធវីរៈកងទ័ពខ្មែរ សួន រ៉ោន បានទៅដល់ទីស្ងប់សុខ៕
ដោយ ៖ សិលា










