ភ្នំពេញ៖ ល្បែងស៊ីសងគ្រប់ប្រភេទត្រូវបានគេនិយមលេងភ្នាល់តាមប្រព័ន្ធ Onlineវិញ ក្នុងគោលបំណងបំភ័ន្តភ្នែក សមត្ថកិច្ច។ ការលេងល្បែងតាមប្រពន្ធ អីុនធើណេតមានដូចជាលេងភ្នាល់បាល់ កន្ទុយលេខជាដើម ហើយការលេងភ្នាល់ ល្បែងស៊ីសងតាមប្រព័ន្ធទំនើប Onlineនេះទៀតសោតភាគច្រើនជាក្រុមក្មេងជំទង់ជាក្រុមញៀនល្បែងភ្នាល់ខណៈដែលរដូវបាល់ទាត់កំពុងមានការប្រកួតយ៉ាងកក្រើក ។
បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញគេ សង្កេតឃើញមានសកម្មភាពលួច ឆក់ ប្លន់គួរឲ្យកត់សម្គាល់ ។ ដោយឡែក ទីតាំង2888NET Inernet24hស្ថិតចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ក្នុងភូមិប្ញស្សី សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក៏ ជាទីតាំង ភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធ អីុនធើណេត ពង្វក់ក្មេង យុវជនយុវតីឲ្យគេចសាលាមិនចូលរៀនដែលអាជ្ញាធរមូលដ្ឋានហាក់បីដូចជាមើលរំលង ។
ប្រភពពីអ្នករត់ម៉ូតូឌុបនៅទីនោះបាន ឲ្យដឹងថា គាត់មិនបានដឹងថានៅខាងក្នុងមានបើកលេងអ្វីនោះទេ ពីព្រោះសូម្បីតែ ឈប់នៅមុខហាងក៏គេមិនឲ្យឈប់ចត ដែរ។ ប៉ុន្តែគាត់បានឃើញមនុស្សដើរចេញដើរចូលទាំងហ្វូងមួយយប់ទល់ភ្លឺ ជា ពិសេសយុវជន ហើយឃើញម៉ូតូជិះចេញជិះចូលតែគាត់មិនដឹងថា គេចូលលេង ល្បែងនោះទេ។
ដោយឡែកមន្ត្រីសាលាខណ្ឌម្នាក់បានបង្ហើបថា ទីតាំងខាងលើនេះត្រូវបានគេរាយការណ៍ទៅអភិបាលខណ្ឌហើយដើម្បីសុំគោលការណ៍បង្ក្រាប ។
ប្រជាពលរដ្ឋនៅជិតខាងបាននិយាយ ថាមួយយប់ៗម៉ូតូក្មេងទំនើងជិះចេញជិះចូលឆ្វេចឆ្វាចគួរឲ្យបារម្ភបំផុត ៕
ដោយ៖ តាឡឹម