ខេត្តបាត់ដំបង÷កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង២០:២០នាទី នៅចំណុចភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបងស្របតាមអនុសាសន៍នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងយោបល់ដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន ដោយមានលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀនដឹកនាំកម្លាំងការិយាល័យជំនាញ បង្ក្រាបករណីជួញដូរដោយខុស ច្បាប់នូវសារធាតុញៀន ១ករណីក្នុងបទល្មើសជាក់ស្ដែងនិងឃ-ាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់(ស្រី១នាក់) មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ឡាយ សំបូរ ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិវត្តរំដួល សង្កាត់ចំការសំរោងក្រុងបាត់ ដំបង ខេត្តបាត់ដំបង,២-ឈ្មោះ គឺ ភក្ត្រា ហៅ ជា ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិវត្តរំដួល សង្កាត់ចំការសំរោងក្រុងបាត់ដំបង ខេត្តបាត់ដំបង,៣-ឈ្មោះ ឡាយ សម្បត្តិ ហៅ ក្ដិប,ដៀប ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង,៤-ឈ្មោះ វ៉ៃ លឹមប៉ាវ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិស្ដីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំខេត្តបាត់ដំបងនិង៥-ឈ្មោះ ជី គីតា ហៅ ពីន ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅភូមិវត្តរំដួល សង្កាត់ចំការសំរោងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
-*វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២ថង់ ទម្ងន់ ៥,៥១ក្រាម (ថ្នាំសុទ្ធ)
-ទូរស័ព្ទដៃចំនួន ០៧គ្រឿង (ចាស់) ,សម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន
-ថង់ប្លាស្ទិកតូចៗពណ៌សថ្លាមួយចំនួន និងថង់តែច្រកថ្នាំញៀន ១គីឡូចំនួន ១
-ម៉ូតូចំនួន ២គ្រឿង។
ជនសង័្សយនិងវត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្តបាត់ដំបងអនុវត្តតាមផ្លូវច្បាប់ ៕










