គ្រោះធម្មជាតិរន្ទះបាញ់ឆក់យកជីវិតកសិករ៣នាក់ និងរងរបួស២នាក់ នៅស្រុកបាកាន

ចែករំលែក៖

 

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍ពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន នាព្រឹកថ្ងៃសុក្រទី២៩ ខែឧសភា ឆ្នាំ២០២៦ នេះថា រសៀលម្សិលមិញមានករណីគ្រោះថ្នាក់ធម្មជាតិដ៍សែនរន្ធត់មួយ បានកើតឡើងនៅកណ្ដាលវាលស្រែ ស្ថិតនៅភូមិចិនតាយ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ បណ្ដោយមានមនុស្សយ៉ាងតិចចំនួន៣នាក់យ៉ាងសង្វេគ និង២នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ ។

 សេចក្តីរាយការណ៍ឲ្យដឹងទៀតថា ជនរងគ្រោះ(ស្លាប់)ទី-១ ឈ្មោះ សេង គឹម ភេទប្រុស អាយុ ៣៣ឆ្នាំ ទី-២ ឈ្មោះ ជូន ពិសី ភេទប្រុស អាយុ ៣០ឆ្នាំ និងទី-៣ ឈ្មោះ ចាន់ សូយ ភេទប្រុស អាយុ ៤១ឆ្នាំ ជនរងគ្រោះ(ស្លាប់)ទាំងចំនួន៣នាក់ រស់នៅភូមិ.ឃុំកើតហេតុខាងលើ ។ ចំណែកជនរងរបួស ទី-១ ឈ្មោះ សឿន ហេន ភេទស្រី អាយុ ៤៨ឆ្នាំ និងទី-២ ឈ្មោះ មឿន ហួរ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នាដែរ ។

 សេចក្តីរាយការណ៍ដដែលឲ្យដឹងទៀតថា ហេតុការណ៍ដ៍រន្ធត់ខាងលើបានកើតឡើង នៅគ្រាដែលពួកគាត់កំពុងព្រោះស្រូវនៅវាលស្រែ ស្របពេលដែលមានមេឃធ្លាក់ភ្លៀង លាយឡាំទៅដោយផ្គររន្ទះ ក៏ស្រាប់តែមានភ្នែកបន្ទោល និងមានរន្ទះ បាញ់តែម្ដង ។

...

 ករណីគ្រោះថ្នាក់ធម្មជាតិ(រន្ទះបាញ់)បណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួយ៉ាងសង្វេគនេះ សមត្ថកិច្ចជំនាញពាក់ព័ន្ធសហការគ្នា ចុះពិនិត្យយ៉ាងយកចិត្តទុកដាក់ បច្ចុប្បន្ន ជនរងរបួសកំពុងសម្រាកព្យាបាល នៅមណ្ឌលសុភាពមេទឹក ដោយឡែកជនរងគ្រោះ(ស្លាប់)បានសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយៈ ប៉ឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print