រដ្ឋបាលក្រុងបាវិត បន្តចុះធ្វើរដ្ឋបាលចំហ នៅតាមបណ្ដាបុរី ផ្ទះសំណាក់ សណ្ឋាគារ និងផ្ទះល្វែង ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិតក្រុងបាវិតជា លទ្ធផល ជនបរទេសរុប៣៨នាក់នេះ មានលិខិតឆ្លងដែន និងទិដ្ឋាការ មានសុពលភាពត្រឹមត្រូវ

ចែករំលែក៖

ខេត្តស្វាយរៀង:រដ្ឋបាលក្រុងបាវិត បន្តចុះធ្វើរដ្ឋបាលចំហ នៅតាមបណ្ដាបុរី ផ្ទះសំណាក់ សណ្ឋាគារ  និងផ្ទះល្វែង  ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិតក្រុងបាវិតជា លទ្ធផល ជនបរទេសរុប៣៨នាក់នេះ មានលិខិតឆ្លងដែន និងទិដ្ឋាការ មានសុពលភាពត្រឹមត្រូវ។

ជាក់ស្តែង កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពក្រុង ដឹកនាំដោយលោក លឹម សៀងហេង អភិបាល នៃគណៈអភិបាល បានបន្តចុះធ្វើរដ្ឋបាលចំហ នៅតាមបណ្ដាបុរី ផ្ទះសំណាក់ សណ្ឋាគារ បានចំនួន ៧ កន្លែង (បន្ទប់ជួល ចំនួន ១ បន្ទប់ និងផ្ទះល្វែង ចំនួន ៦ ល្វែង) ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត។

ការបន្តចុះធ្វើរដ្ឋបាលចំហមានការ ចូលរួមពី លោក រ៉េត រក្សា អភិបាលរងក្រុង លោក អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុង លោក  អធិការរងនគរបាលក្រុងលោក មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កម្លាំងប៉ុស្តិ៍រដ្ឋបាលបាវិតជាច្រើននាក់ផងដែរ។

ដោយជាលទ្ធផល ក្រុមការងារបានត្រួតពិនិត្យឃើញមានជនបរទេសស្នាក់នៅសរុបចំនួន ៣៨ នាក់ (ស្រី ៣ នាក់) មាន ២ សញ្ជាតិ រួមមាន៖ជនជាតិ ចិន = ៣៧ នាក់ (ស្រី ៣ នាក់)

 ជនជាតិ វៀតណាម = ១ នាក់ (ប្រុស)  ជនបរទេសទាំងអស់នេះ មាន

លិខិតឆ្លងដែន និងទិដ្ឋាការ មានសុពលភាពត្រឹមត្រូវផងដែរ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print