UPDATE:ដឹងមូលហេតុហើយ ដែលបណ្ដាលអោយឆេះអគាររោងចក្រ ផលិតសម្ភារៈបរិក្ខារសម្រាប់ផ្គត់ផ្គង់ឲ្យរោងចក្រយាន(គ្រឿងបំណែកសម្ភារៈបរិក្ខារទោចក្រយាន ទឹកថ្នាំ បោះពុម្ពតែមនិងសម្ភារៈវេចខ្ចប់)ដោយសារឆ្លងចរន្តម៉ូទ័រកូថ្នាំ នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង:ដឹងមូលហេតុហើយដែលបណ្ដាលអោយឆេះ អគាររោងចក្រឈ្មោះ យីងហាយខូតធីង (ខេមបូឌា) ឯ.ក ផលិតសម្ភារៈបរិក្ខារសម្រាប់ផ្គត់ផ្គង់ឲ្យរោងចក្រយាន(គ្រឿងបំណែកសម្ភារៈបរិក្ខារទោចក្រយាន ទឹកថ្នាំ បពុម្ពតែនិងសម្ភារៈវេចខ្ចប់)ដោយសារឆ្លងចរន្តម៉ូទ័រកូថ្នាំនៅក្រុងបាវិត។

យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងថា នៅថ្ងៃទី២៩  ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១០:៣០នាទីព្តឹក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង២  ស្ថិតក្នុងភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស  ក្រុងបាវិត ខេត្តស្វាយរៀង មានករណីអគ្គីភ័យឆេះ

នៅរោងចក្រឈ្មោះ យីងហាយខូតធីង (ខេមបូឌា) ឯ.ក ផលិតសម្ភារៈបរិក្ខារសម្រាប់ផ្គត់ផ្គង់ឲ្យរោងចក្រយាន(គ្រឿងបំណែកសម្ភារៈបរិក្ខារទោចក្រយាន ទឹកថ្នាំ បពុម្ពតែនិងសម្ភារៈវេចខ្ចប់)ស្ថិតក្នុងភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលបញ្ជាក់ថា សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យមាន១.រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលក្រុងបាវិតចំនួន២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន៧ឡាន ។ 

២.រថយន្តស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន។ 

៣.រថយន្តអធិការដ្ឋាននគរបាលក្រុងខេត្តស្វាយរៀងចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន។ 

៤.រថយន្តកងរាជអាវុធហត្ថក្រុងបាវិតចំនួន០៥គ្រឿង មិនបានប្រើប្រាស់ទឹកអស់ចំនួន២០ឡាន។ 

៥.រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលស្រុកស្វាយទាបចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន។

៦.រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន។

៧.រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលស្រុករំដួលចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០១ឡាន។

៨.រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលស្រុកចន្ទ្រាចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន ។ 

៨.រថយន្តពន្លត់អគ្គីភ័យក្រុមហ៊ុនតាយសេង១ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន។

ប្រភពដដែលបានបន្តថា   ករណីអគ្គីភ័យឆាបឆេះបណ្តាលអោយមានការខូចខាតចំនួន០១អគារដែលមានទំហ៊ុំ ៥០ម៉ែត្រគុណ៨០ ម៉ែត្រ ធ្វើអំពីដែកជញ្ជាំងនិងដំបូលប្រក់ស័ង្កសី និងខូចខាតទ្រព្យសម្បត្តិមួយចំនួនមានដូចជា: ធុងសាំងក្រអូបមួយចំនួនធំ និងទឹកថ្នាំងបោះពុម្ពតែមនិងសម្ភារៈវេចខ្ចប់អស់ទាំងស្រុង។

បណ្ដាលអោយរងរបួសមនុស្សម្នាក់មានឈ្មោះ សុខ សៀត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ នៅភូមិស្វាយចេក ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង សម្រាកព្យាបាលបាលនៅមន្ទីរពេទ្យបង្អែកជីភូ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print