ខេត្តតាកែវ÷មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវបានឲ្យដឹងនៅព្រឹកថ្ងៃ៣០ ខែឧសភានេះថាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៤ និង ២៥ នាទី ដោយមានបទបញ្ជាពីលោកស្នងការ ដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ចុល ចេក ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន, លោក វរសេនីយ៍ទោ អុឹម ស៊ីនួន នាយការិយាល័យប្រឆាំងគ្រឿងញៀនស្តីទី និងមានការសម្របសម្រួលពី លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្រ្កាប ករណី ជួញដូរ ដឹកជញ្ជូន និងបទសមគំនិតក្នុងការជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ០៣ទីតាំង ស្ថិតនៅភូមិ ត្រពាំងឬស្សី,ភូមិស្វាយជ្រុំ,ភូមិត្រពាំងលាក់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ (ស្រី ០១នាក់)÷
១-ឈ្មោះ ស្រ៊ុន នីន ភេទប្រុស អាយុ ២៥ឆ្នាំ (ជួញដូរ -ប្រើប្រាស់)-២-ឈ្មោះ ចំរើន ថាវរី ភេទស្រី អាយុ២៦ឆ្នាំ (ជួញដូរ)-៣-ឈ្មោះ រុន រ៉ា ភេទប្រុស អាយុ២២ឆ្នាំ (ដឹកជញ្ជូន -ប្រើប្រាស់)-៤-ឈ្មោះ ផាត់ សុភណ្ឌ័ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ( ប្រើប្រាស់)និង៥-ឈ្មោះ ទន់ ម៉េងហៀង ភេទ ប្រុស អាយុ៣១ឆ្នាំ(សមគំនិតជួញដូរ)
វត្ថុតាងដកហូតរួមមាន÷
១-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(អាយ)
ចំនួន០៤កញ្ចប់ដែលមានទម្ងន់ ៣០,០២ក្រាម របស់ឈ្មោះ សៅ ស្រ៊ុនផាន់នីន ថ្លឹងទាំងសំបកថង់។
២-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(អាយ)
ចំនួន០៧កញ្ចប់ដែលមានទម្ងន់ ១៦១,៣៣ក្រាម ថ្លឹងទាំងសំបកថង់ របស់ ឈ្មោះ ចំរើន ថាវរី។
៣-ទូរស័ព្ទចំនួន០៥គ្រឿង ជញ្ជីង០១គ្រឿង និងឧបករណ៍ប្រើប្រាស់។
ជនសង្ស័យចំនួន០៥នាក់(ស្រី០១) និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញបញ្ជូនមកស្នងការដ្ឋាននគរបាល ខេត្តតាកែវដើម្បីក៏សាងសំណុំរឿងតាមនិតិវិធីច្បាប់៕










