រដ្ឋមន្ត្រីក្រសួងការពារជាតិ​ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ដែលជានិមិត្តរូបនៃសន្តិភាពពីការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា

ចែករំលែក៖

ខេត្តកោះកុង​៖​ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បាន​អញ្ជើញ ជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ដែលជាស្ថាបត្យកម្ម និងសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ជានិមិត្តរូបនៃសន្តិភាពពីការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ តាមរយៈនយោបាយឈ្នះ ​ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅភូមិសាស្រ្តខេត្តកោះកុង។

នាឱកាស​នោះ​ ប្រមុខ​ការពារ​ជាតិ​កម្ពុជា​ ក៏សូមឧទ្ទិសឱ្យមរតកសន្តិភាព និងមរតកសំណង់ប្រវត្តិសាស្ត្រនៅកម្ពុជា ក្លាយជាស្មារតីដឹងគុណចំពោះវីរជនអ្នកដែលបាននាំមកនូវសន្តិភាព វីរជនដែលកំពុងបន្តវេនការពារសន្តិភាព និងសូមឱ្យការសម្តែងនូវក្តីស្រឡាញ់ចំពោះសុខសន្តិភាពនេះ ក្លាយជាខឿនការពារជាតិដ៏រឹងមាំ និងមានសារៈសំខាន់បំផុត សម្រាប់ប្រជាជាតិកម្ពុជា ដែលមិនអាចមានកម្លាំងអមិត្តណាមកបំបែកបំបាក់ ឬបំផ្លាញបានឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ 

-អរគុណសន្តិភាព !

-អរគុណនយោបាយឈ្នះឈ្នះ !

-ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print