ខេត្តកំពង់ស្ពឺ÷ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការណែនាំពីលោកស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នេះ កំលាំងនគរបាលស្រុកសាមគ្គីមុនីជ័យដឹកនាំដោយ លោកវរសេនីយ៍ទោ សាវ សុភក្ដី អធិការនគរបាលស្រុកបានបេីកការស្រាវជ្រាវមុខសញ្ញាគ្រឿងញៀន ដោយជាលទ្ធផលកិច្ចប្រតិបត្តិការបង្រ្កាបបានមុខសញ្ញាគ្រឿង ញៀន ៣នាក់ នៅចំណុចផ្លូវបេតុងខាងកើតរោងបុណ្យភូមិដន្លង ឃុំក្រាំងចេក ៖
១.ឈ្មោះ ក្វាន់ បញ្ញា ភេទប្រុស អាយុ៣៦ឆ្នាំរស់នៅភូមិដន្លង ឃុំក្រាំងចេក,២.ឈ្មោះ ក្វាន់ ថៃងុក ភេទប្រុស អាយុ២៨ឆ្នាំរស់នៅភូមិចំការវាល ឃុំក្រាំងអំពិល ស្រុកសំរោងទង និង៣.ឈ្មោះ ពៅ យ៉ាងគួរ ភេទប្រុស អាយុ ៣៥ឆ្នាំរស់នៅភូមិចំការវាល ឃុំក្រាំងអំពិល ស្រុកសំរោងទង។
តាមការបញ្ជាក់មុខសញ្ញាម្នាក់ចំណោម៣នាក់ បានបង្កហិង្សាដាក់កម្លាំងពេលចុះឃាត់ និងត្រួតពិនិត្យឆែកឆេររកឃេីញម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន ១៨ កញ្ចប់( មធ្យម០១ តូច១៧ )
• ទូរស័ព្ទដៃ ចំនួន១គ្រឿង
• ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នសមត្ថកិច្ចស្រុកបានបញ្ជូនជនសង្ស័យទាំង ៣នាក់រួមជាមួយវត្ថុតាងមកាន់អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដេីម្បីចំណាត់ការនីតិវិធីបន្ដ៕










