ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបការងារអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំ នេះមានការអញ្ជើញចូលរួមឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, លោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ ប្រតិអូមដំណើរគណៈអធិបតី ថ្នាក់ដឹកនាំសាលាដំបូងខេត្ត មេបញ្ជាការ កង កម្លាំង គ្រប់ជាន់ថ្នាក់ គណៈអភិបាលរងខេត្ត អភិបាលក្រុងស្រុកទាំង៩ សមត្ថកិច្ចពាក់ព័ន្ធជាង២០០នាក់ ។
អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានបញ្ជាក់ថា កិច្ចប្រជុំនេះមានទិសដៅជំរុញ និងបោសសំអាតបទល្មើស Online Scams ឲ្យអស់នៅក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសក្រុងប៉ោយប៉ែត និងនីតិវិធីក្នុងការកសាងសំណុំរឿង។
សូមបញ្ជាក់ថា នៅពេលនេះក្រុងប៉ោយប៉ែត អាចនិយាយថាជាគោលដៅក្តៅជាងគេ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស Online Scams ដែលកម្លាំង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្លាំងគណៈបញ្ជាការឯកភាព ខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមការងារទី៤ ទទួលខុសត្រូវនៅខេត្តបន្ទាយមានជ័យ ដែលមាននាយឧត្តមសេនីយ៍ ជួន សុវណ្ណ ជាប្រធាន បានចុះធ្វើរដ្ឋបាល និងឈានដល់ការបង្ក្រាបជារៀងរាល់ថ្ងៃចំពោះបទល្មើសមួយនេះ ដោយឃាត់ខ្លួនជនបរទេសជាបន្តបន្ទា ប់ និងដកហូតវត្ថុតាងជាច្រើន ។
នៅពេលនេះក្រុងប៉ោយប៉ែត អាចនិយាយថាជាគោលដៅក្តៅជាងគេ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស Online Scams សង្ឃឹមថា ៖ វែកមុខមេក្លោង និងអ្នកផ្តល់ទីតាំងដែលឈានដល់ប្រព្រឹត្តនេះ ៕
ដោយ ៖ សិលា










