កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានចុះធ្វើរដ្ឋបាលចំហទីតាំងផ្ទះវីឡាមួយកន្លែង បានរកឃើញសម្ភារ និងវត្ថុជាឧបករណ៍អេឡិចត្រូនិចជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)

ចែករំលែក៖

ក្រុងព្រះសីហនុ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះធ្វើរដ្ឋបាលចំហទីតាំងផ្ទះវីឡាមួយកន្លែង បានរកឃើញសម្ភារ និងវត្ថុជាឧបករណ៍អេឡិចត្រូនិចជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានសម្រេចចាប់យកវត្ថុតាងរួមមាន៖
– កុំព្យូទ័រ All-in-one ចំនួន ៣៨គ្រឿង
– ធុងCPU ចំនួន ០៣គ្រឿង
– Monitor ចំនួន ០២គ្រឿង
– ទូរស័ព្ទដៃចំនួន ៥០គ្រឿង

ជាមួយគ្នានោះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ២០នាក់ ស្រី៩នាក់ ក្នុងនោះមានជនជាតិ ចិន ចំនួន ០៥នាក់ ស្រី ០១នាក់ ជនជាតិប៉ាគីស្ថាន ចំនួន ០៨នាក់ ស្រី ០២នាក់ និងជនជាតិខ្មែរចំនួន ០៧នាក់ ស្រី ០៦នាក់។

បច្ចុប្បន្ន ជនសង្ស័យទាំង ២០នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print