គ្រូបង្វឹក Arne Slot ត្រូវបាន Liverpool បណ្ដេញចេញ ក្រោយដឹកនាំបានពីររដូវកាល។
បុរសសញ្ជាតិហូឡង់វ័យ 47 ឆ្នាំរូបនេះបានដឹកនាំក្រុមហង្សក្រហមឱ្យឈ្នះពានរង្វាន់លីគទី 20 របស់ពួកគេក្នុងរដូវកាលដំបូងរបស់គាត់ ប៉ុន្តែពួកគេបានជួបការលំបាកក្នុងកំឡុងឆ្នាំទីពីររបស់គាត់ ដោយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 5 ក្នុងក្របខ័ណ្ឌ Premier League ។
លោក Andoni Iraola ដែលជាអ្នកដឹកនាំក្រុម Bournemouth ដែលទើបចាកចេញថ្មីៗនេះ គឺជាគូប្រជែងឈានមុខគេក្នុងការជំនួសតំណែងលោក Slot ។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយលោក Michael Edwards នាយកប្រតិបត្តិរបស់ ម្ចាស់ក្លឹប Liverpool ដែលមានឈ្មោះថា Fenway Sports Group (FSG) និងលោក Richard Hughes នាយកផ្នែកកីឡារបស់ Liverpool ។
Slot បានជំនួសលោក Jurgen Klopp ជាគ្រូបង្វឹកក្រុម Liverpool ក្នុងឆ្នាំ 2024 បន្ទាប់ពីគ្របូបង្វឹកសញ្ជាតិអាឡឺម៉ង់បានលាឈប់ពីតំណែងនៅ Anfield បន្ទាប់ពីកាន់តំណែងជាគ្រូបង្វឹកអស់រយៈពេល 9 ឆ្នាំ៕










