ភ្នំពេញ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅនិងបានបំផ្លាញសម្ភារៈនៅក្នុងផ្ទះអស់ជាច្រេីន ក៏ត្រូវបានសមត្ថកិច្ចជំនាញបានចេញរថយន្តទៅជួយអន្តរាគមន៍បាញ់ពន្លត់ ដោយបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២២និង៥៦នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ដែលស្ថិតនៅចំណុចផ្ទះលេខ១៧៩អា ផ្លូវបេតុង ក្រុម៧ ភូមិ មិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមសម្ដីបុរសជាម្ចាស់ផ្ទះបានឲ្យដឹងថា នៅមុនពេលកើតហេតុដោយរូបគាត់បានឃើញទុស្សេខ្សែភ្លើងនៅខាងក្នុងផ្ទុះរួចបង្កទៅជាអគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ភ្លាមនោះដែរក៏មានបងប្អូនប្រជាពលរដ្ឋក្បែរខាងទាញបំពង់ពន្លត់អគ្គីភ័យដើម្បីមកជួយបាញ់ពន្លត់ទប់ស្កាត់ជាបណ្តោះអាសន្ន រួចរាយការណ៍ទៅសមត្ថកិច្ចជំនាញសុំរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បន្ទាន់។ ក្រោយមកខាងកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានដំណឹងខាងលើរួចក៏ចេញរថយន្តគ្រប់គោលដៅទៅជួយបាញ់ពន្លត់ផងដែរ។ បន្ទាប់ពីកម្លាំងជំនាញប្រតិបត្តិការណ៍បាញ់ពន្លត់ចប់ឃើញថាប្រើប្រាស់រថយន្តទឹកអស់ចំនួន១៥គ្រឿង
ដោយឡែកចំពោះ ប្រភេទសំណង់ ផ្ទះល្វែង ថ្មបេតុង ទំហំ (៤.៥ម៉ែត្រ x ៩ម៉ែត្រ ) ឆេះខូចខាតកង់អាគុយចំនួន០១គ្រឿង សម្ភារៈសិក្សា , សម្ភារៈសាឡនអស់ទាំងស្រុង នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡេីយ។ ចំពោះ ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានគ្រប់គ្រងទាំងស្រុងនៅម៉ោង ២៣និង៤៥នាទីនាថ្ងៃខែឆ្នាំដដែល។
ចំពោះករណីអគ្គិភ័យខាងលើខាងមន្រ្តីជំនាញបានបញ្ជាក់ថាគឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យតែម្ដង៕ ដោយ ៖ ភារ៉ា ដង្កោ










