សមត្ថកិច្ចនគរបាលក្រុង បាវិតឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធ ករណីធ្វើចរាចរណ៍អាវុធ សម្រាប់ប្រហារផ្សេងទៀតនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង:សមត្ថកិច្ចនគរបាលក្រុង បាវិតឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងករណីធ្វើចរាចរណ៍អាវុធ សម្រាប់ប្រហារផ្សេងទៀត  ( ដាវ  ,ឧបករណ៍ឆក់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

នគរបាលក្រុង បាវិត បានអោយដឹងថាជនសង្ស័យមាន ១ ឈ្មោះ  ឆាន កុសល ភេទប្រុសអាយុ២៦ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិ សេរីភាព ឃុំ ដារ ស្រុក ចិតបុរី ខេត្តក្រចេះ ។ 

ទី២ឈ្មោះ អាន ស្វិត ភេទប្រុសអាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិ តាសោម ឃុំ ស្វាយជ្រះ  ស្រុក ស្នួល ខេត្តក្រចេះ ។ 

នោងទី៣ឈ្មោះ  ឃឹម ដាវីត  ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិ ទី ៥  ឃុំ ស្វាយឃ្លាំង  ស្រុក ក្រូចឆ្មា ខេត្ត ត្បូងឃ្មុំ  ។ 

សមត្ថកិច្ចនគរបាលបញ្ជាក់ថា  កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១០ និង៤០នាទី ព្រឹក សមត្ថកិច្ច ទទួលបានពត៍មានពីប្រជាពលរដ្ឋ មកថា នៅរោងកម្មករ ក្បែរច្រកចេញចូលក្រុមហ៊ុន OP ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុង បាវិត ខេត្ត ស្វាយរៀង មាន ក្មេងៗ ស្ទាវ ៗប្រមូលផ្តុំ គ្នានៅទីនោះ មានទាំង ដាវ ឧបករណ៍ឆក់ និងប្រើប្រាស់គ្រឿងញៀន ។ 

ពេលទទួលបានពត៌មាននេះភ្លាម លោកអធិការនគរបាលក្រុង បានបញ្ជាអោយកម្លាំងជំនាញ (ព្រហ្មទណ្ឌ-គ្រឿងញៀន) បានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលបាវិតចុះទៅដល់ទីតាំង និងធ្វើការឃាត់ខ្លួនមនុស្សបានចំនួន ៣នាក់ រួម វត្ថុតាង ដំបងឆក់១ដើម ដាវ ១ ដើម 

ដំបងក្រឡាស់១ដើម ជញ្ជីងថ្លឹងថ្នាំញៀន ១គ្រាប់កាំភ្លើងខ្លី ចំនួន ១ គ្រាប់ (ឈ្មោះឆាន កុសល រើសបាននៅតាមផ្លូវ រួចយកមករក្សារទុក) សោរខ្នោះ ចំនួន ២  សម្ភារះវេចខ្ជាប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ ជនសង្ស័យទាំង៣នាក់ តេស្តសារធាតុញៀន វិជ្ជមាន (+) ។

...

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី និងបានចេញដីកាឃុំក្នុងពន្ធនាគាររួចហើយ  ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print