សាលាដំបូងខេត្តព្រៃវែង ប្រកាសសំណុំរឿងពាក់ព័ន្ធនឹងករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ដោយមានការរៀបចំជាក្រុមមានការចាត់តាំង) ដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទជ្រើសរើស ឬ បណ្តុះបណ្តាលអ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ចែករំលែក៖

ខេត្តព្រៃវែង​៖​ អ្នកនាំពាក្យសាលាដំបូងខេត្តព្រៃវែង មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា នៅ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ សាលាដំបូងខេត្តព្រៃវែង បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៣៧៩ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ២៥៩ អ.យ.គ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ របស់អយ្យការអមសាលាដំបូងខេត្តព្រៃវែង ដែលមានជនត្រូវចោទជាជនជាតិវៀតណាម ចំនួន ៨នាក់ និងបក្សពួក៖

១-ឈ្មោះ ឡេ ធីផុក ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិវៀតណាម (ឃាត់ខ្លួន)

២-ឈ្មោះ ចាំង ហៃជៀវ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិវៀតណាម (ឃាត់ខ្លួន)

៣-ឈ្មោះ ឡេ ធីជិន ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិវៀតណាម (ឃាត់ខ្លួន)

៤-ឈ្មោះ ឡេ មិនភ្លើង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិវៀតណាម (ឃាត់ខ្លួន)

៥-ឈ្មោះ ថៃ អៀងហុង ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិវៀតណាម (ឃាត់ខ្លួន)

៦-ឈ្មោះ ង្វៀង ធីវាំង ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិវៀតណាម (ឃាត់ខ្លួន)

ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ដោយមានការរៀបចំជាក្រុម មានការចាត់តាំង) ប្រព្រឹត្តនៅចំណុចផ្ទះរបស់ឈ្មោះ ឡេ ធីជុក ស្ថិតនៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា​៥​ កថាខណ្ឌទី៣ ចំណុចទី១ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

៧-ឈ្មោះ ឡេ ធីម៉ាយ ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិវៀតណាម (គេចខ្លួន)

៨-ឈ្មោះ បក្សពួក (គេចខ្លួន)

ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ រៀបចំ ឬ ដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រព្រឹត្តនៅចំណុចផ្ទះរបស់ឈ្មោះ ឡេ ធីជុក ស្ថិតនៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង កាល ពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៦ កថាខណ្ឌទី១ នៃ ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

៩-ឈ្មោះ ម៉ី វីង ភេទប្រុស អាយុប្រហែល ២៣ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិវៀតណាម (គេចខ្លួន)

ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ជ្រើសរើស ឬ បណ្តុះបណ្តាលអ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រព្រឹត្តនៅខេត្តព្រៃវែង កាលពីអំឡុងខែឧសភា ឆ្នាំ២០២៦ បទល្មើសដែលមានចែង ឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៧ កថាខណ្ឌទី៣ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ឋបច្ចេកវិទ្យា។

បន្ទាប់ពីជនត្រូវចោទបានបង្ហាញខ្លួនចំពោះមុខចៅក្រមស៊ើបសួរ និងបន្ទាប់ពីបានពិនិត្យលើរបាយការណ៍ របស់មន្ត្រីនគរបាលយុត្តិធម៌ រួមទាំងភស្តុតាងនានាដែលមាននៅក្នុងសំណុំរឿង ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តព្រៃវែង បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទដែលបានឃាត់ខ្លួនមកទាំង ៦នាក់ នៅពន្ធនាគារ ខេត្តព្រៃវែង ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធី។ ចំណែកឯបក្សពួករបស់ជនត្រូវចោទដែលកំពុងគេចខ្លួន ចៅក្រម ស៊ើបសួរនឹងបន្តចំណាត់ការតាមនីតិវិធីដោយម៉ឺងម៉ាត់ និងតឹងរឹងបំផុត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕ដោយ៖តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print