ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ ស្ទាក់ឃាត់ក្រុមក្មេងទំនើងចំនួន០៣នាក់ដែលជិះម៉ូតូកែឆ្នៃបំពង់សុីមុាំងលឺតាមដងផ្លូវនៅឃុំតាសួស និងឃុំស្វាយជ្រំ

ចែករំលែក៖

 

ខេត្តស្វាយរៀង:ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ ស្ទាក់ឃាត់ក្រុមក្មេងទំនើងចំនួន០៣នាក់ដែលជិះម៉ូតូកែឆ្នៃបំពង់សុីមុាំងលឺតាមដងផ្លូវនៅឃុំតាសួស និងឃុំស្វាយជ្រំ ។

នគរបាលរដ្ឋបាលស្វាយជ្រំបានអោយដឹងថា ដោយអនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងដោយមានការដឹកនាំដោយផ្ទាល់ពីលោក វរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ នៅថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៦ វេលាម៉ោង១០និង២០នាទីព្រឹក លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានបញ្ជាកម្លាំងជំនាញព្រហ្មទណ្ឌស្រុកស្វាយជ្រំ  សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ ស្ទាក់ឃាត់ក្រុមក្មេងទំនើងចំនួន០៣នាក់ដែលជិះម៉ូតូកែឆ្នៃបំពង់សុីមុាំងលឺតាមដងផ្លូវនៅឃុំតាសួស និងឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការអប់រំ ណែនាំ អោយបញ្ឈប់ការកែឆ្នៃបំពង់សុីមុាំងលឺបន្តទៀត។

  នៅចំពោះមុខសមត្ថកិច្ចក្រុមក្មេងទំនើង បានឆ្លើយសារភាពថាពិតជាបានធ្វើការកែច្នៃម៉ូតូដាក់បំពង់ស៊ីម៉ាំងលឺ រំខានដល់ប្រជាពលរដ្ឋពិតប្រាកដមែន។

ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ស្នងការ និងឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានអនុញ្ញាត្តិអោយសមត្ថកិច្ចយើងធ្វើការអប់រំដល់ក្មេងទំនើងដោះសុីមុាំង និងអោយអាណាព្យាបាលធ្វើលិខិតធានាយកទៅផ្ទះវិញអប់រំបន្តកុំធ្វើខុស និងច្បាប់ទៀត។

 

    ចំពោះម៉ូតូទាំង០៣គ្រឿងក្រោយពីធ្វើការផ្លាស់ដូរសុីមុាំងលឺរួច សមត្ថកិច្ចយើងបានប្រគល់អោយម្ចាស់ម៉ូតូវិញហើយ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print