សាលាដំបូងខេត្តស្វាយរៀង ប្រកាសសំណុំរឿង ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAM) ចំនួន ២ករណី មានជនជាប់ពាក់ព័ន្ធចំនួន ២០នាក់

ចែករំលែក៖

ខេត្តស្វាយរៀង​៖​ អ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀង មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ និងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ សាលាដំបូងខេត្ត ស្វាយរៀង បានទទួលសំណុំរឿងព្រហ្មទណ្ឌពីអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ពាក់ព័ន្ធនឹងករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAM)ចំនួន ២ករណី ដែលមានជនជាប់ពាក់ព័ន្ឋជាជនជាតិ វៀតណាមមានខ្លួន ចំនួន ១៦នាក់ និងជនជាតិចិន ចំនួន ៤នាក់ ដូចខាងក្រោម៖

ករណីទី១.សំណុំរឿងព្រហ្មទណ្ឌលេខៈ៤៥៨ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ មានជនជាប់ពាក់ ព័ន្ឋជាជនជាតិវៀតណាមមានខ្លួន ចំនួន ៣នាក់ ត្រូវបានតំណាងអយ្យការដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យ ពីបទៈ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAM) ប្រព្រឹត្តនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ តាមមាត្រា ៥ កថាខណ្ឌទី១ និង ទី៣ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ឋបច្ចេកវិទ្យា។

ករណីទី២.សំណុំរឿងព្រហ្មទណ្ឌលេខៈ៤៦៥ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ មានជនជាប់ពាក់ ព័ន្ឋជាជនជាតិវៀតណាមមានខ្លួន ចំនួន ១៣នាក់ និងជនជាតិចិន ចំនួន ៤នាក់ ត្រូវបានតំណាងអយ្យការ ដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទៈ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM) ប្រព្រឹត្តនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ តាម មាត្រា ៥ កថាខណ្ឌទី១ និងទី៣ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

បន្ទាប់ពីសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងរួចមក ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តស្វាយរៀង សម្រេចឃុំខ្លួនជាបណ្តោះអាសន្នជនត្រូវចោទជាជនជាតិវៀតណាមចំនួន ១៦នាក់ និងជន ជាតិចិនចំនួន ៤នាក់ដូចខាងលើ នៅពន្ធនាគារខេត្តស្វាយរៀង ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។

...

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print