សមត្ថកិច្ចឃាត់ខ្លួនជនដៃដល់ម្នាក់ រីឯបក្សពួកប៉ុន្មាននាក់ទៀតកំពុងរត់គេចខ្លួន ដែលសម្លាប់នារីជាភេទទី៣និងអ្នករត់តាក់សុីយកសពទៅកប់ក្នុងដីឡូត៍មួយកន្លែងនៅជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ ៖ សម្លាប់មនុស្សហើយរុំសពជិតហៅរថយន្តតាក់ស៊ីដឹកចេញពីច្បារអំពៅ យកទៅដល់ផ្លូវជាតិលេខ៦ ស្ពានលេខ៤ បន្ទាប់មកសម្លាប់អ្នករត់តាក់សុីម្នាក់ទៀតយកសពទៅកប់ក្នុងដីឡូត៍មួយកន្លែង ហើយបើកទ្បានយកទៅប្លុងចោលនៅស្រុកកៀនស្វាយជិត១០ថ្ងៃ។ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនដៃដល់ម្នាក់ រីឯបក្សពួកប៉ុន្មាននាក់ទៀតកំពុងរត់គេចខ្លួន ហើយខណៈពេលនេះកម្លាំងសមត្ថកិច្ចនិងមន្ត្រីជំនាញកំពុងកាយសាកសពចេញពីក្នុងដី ដែលទីតាំងកើតហេតុនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយកើតហេតុកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ទើបតែបង្កការភ្ញាក់ផ្អើលពេលសមត្ថកិច្ចកាយយកសាកសពនៅវេលាម៉ោងជាង១០យប់ ថ្ងៃទី ១ ខែ មិថុនា ឆ្នាំ២០២៦នេះ។

សូមបញ្ជាក់ថា មានករណីបាត់មនុស្ស ០២នាក់នៅផ្ទះសំណាក់១៦៨D ផ្លូវបេតុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់មានឈ្មោះ តាំង ស៊ីម៉េង (ភេទទី៣) អាយុ៣៥ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិ៦ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា និងឈ្មោះ អែម គីមស្រ៊ុន (ភេទទី៣) អាយុ៣៨ឆ្នាំ មុខរបរបើករថយន្តតាក់ស៊ី ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះទី១ និងមិត្ដភក្ដិ(ភេទទី៣) ម្នាក់មកដេកនៅផ្ទះសំណាក់យីហោ១៦៨D ជាមួយភ្ញៀវបរទេសជាជនជាតិអាស៊ី០៤នាក់ ដែលជួលបន្ទប់ទុកមុន។ លុះដេកប្រហែល២ម៉ោង ជនរងគ្រោះទី១ បានខលហៅជនរងគ្រោះទី២ ជាអ្នកបើករថយន្តតាក់ស៊ីម៉ាក Toyota-Prius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BY-3825 ឲ្យមកយកខ្លួននៅផ្ទះសំណាក់ខាងលើ ដោយឈប់មុខផ្ទះសំណាក់មួយសន្ទុះ រួចក៏បើកចូលក្នុងបន្ទប់ជនរងគ្រោះទី១។ បន្តិចក្រោយមកក៏បើកចេញវិញ រួចបាត់ការទាក់ទងតែម្តង។ 

លុះដល់ល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ក្រុមគ្រួសារជនរងគ្រោះទាំង០២ បានមករាយការណ៍ជូនសមត្ថកិច្ច។ 

ក្រោយពីធ្វើការសាកសួរសាក្សីនិងឆែកកាមេរ៉ាសុវត្ថិភាព និងកាមេរ៉ារថយន្ត Toyota-Prius ពិនិត្យឃើញមានរថយន្តម៉ាក MAZDA ពណ៌ស បិទស្លាកលេខឈប់ចាំនៅដីឡូត៍ជិតផ្ទះសំណាក់ រួចរថយន្តតាក់ស៊ី ម៉ាក Toyota-Prius(ជនរងគ្រោះទី២)បានបើកមកដល់មុខផ្ទះសំណាក់ ឈប់មួយសន្ទុះក៏បើកចូលមកក្នុងបន្ទប់ ផ្ទះសំណាក់ រួចឃើញជនសង្ស័យ ០៣នាក់មើលផ្លូវនិងសែងជនរងគ្រោះទី១(សន្លប់) ចូលក្នុងរថយន្ត Toyota-Prius បើកចេញ និងមានរថយន្តMAZDA ដែលឈប់ចាំ និងរថយន្តឡង់គ្រីស័រពណ៌ស មិនច្បាស់ស្លាកលេខបើកតាមពីក្រោយ រហូតដល់បុរីគីមស័ង ក៏បត់ចូលទៅក្នុងដីឡូត៍គ្មានលេខ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ក៏ទុករថយន្ត Toyota-Prius ប្លុងចោល រួចជនសង្ស័យបើករថយន្តទាំង០២ខាងលើជិះបែកគ្នា ទៅជួបគ្នានៅផ្លូវជាតិលេខ១ ដោយជិះចូលកោះនរាឆ្លងទៅកោះពេជ្រ។ សមត្ថកិច្ចបានទៅឆែកកាមេរ៉ាសុវត្ថិភាពនៅសាលារាជធានីភ្នំពេញ(smart camera) ចាប់បានស្លាកលេខ រថយន្តMAZDA ភ្នំពេញ 2BB-3572 និង រថយន្តឡង់គ្រីស័រ ភ្នំពេញ 2AP-7755 ។ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឃើញរថយន្តឡង់គ្រីស័រ ពណ៌ស ជិះចូលក្នុងបុរីហាយធិចលុច្សសារីមុខវត្តនិរោធ។

បន្ទាប់ពីធ្វើការស្រាវជ្រាវ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៤នាក់ ចិន២នាក់ ខ្មែរ២នាក់ ៖ 

១. ឈ្មោះ YU WEI MING ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ១៦ ផ្លូវលុចសារី(បុរីហាយធិច) ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

២. ឈ្មោះ WONG YEN LONG ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរគ្មាន ស្នាក់នៅក្លិបហាត់ប្រាណ បុរីហាយធិច ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

៣. ឈ្មោះសុខា ដានី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត ស្នាក់នៅក្លិបហាត់ប្រាណ បុរីហាយធិច ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

៤. ឈ្មោះ គឹម ហ៊ន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត ស្នាក់នៅក្លិបហាត់ប្រាណ បុរីហាយធិច ផ្លូវលុចសារី ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបាននាំជនសង្ស័យទៅចង្អុលទីតាំងដែលលាក់ជនរងគ្រោះនៅដីឡូត៍គ្មានលេខ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា និងបានកាយយកសពជនរងគ្រោះទាំង២នាក់ខាងលើ ធ្វើកោសល្យវិច័យ រួចប្រគល់សពឲ្យគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print