លោក គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យវឌ្ឍនភាពការងារនៅបរិវេណសាលាខេត្ត ព្រមទាំងពិនិត្យវឌ្ឍនភាពសាងសង់ផ្សាររាត្រី និងសួនកុមារថ្មី

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ នាថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត លោក គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យវឌ្ឍនភាពការងារនៅបរិវេណសាលាខេត្ត ព្រមទាំងពិនិត្យវឌ្ឍនភាពសាងសង់ផ្សាររាត្រី និងសួនកុមារថ្មី។ បន្ទាប់មក ឯកឧត្តមបានបន្តចុះត្រួតពិនិត្យស្ថានភាពនៅទំនប់សែនសុខដុមផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមបានមានប្រសាសន៍ថា ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវរួមសហការគ្នាផ្តល់មតិ និងគំនិតច្នៃប្រឌិត ដើម្បីបន្តជំរុញការអភិវឌ្ឍ និងលើកកម្ពស់សោភ័ណភាពខេត្តឱ្យកាន់តែស្រស់ស្អាត ទាក់ទាញ និងស័ក្តិសមជាខេត្តទេសចរណ៍ធម្មជាតិ ដោយបន្តសមិទ្ធផល និងស្នាដៃដែលថ្នាក់ដឹកនាំជំនាន់មុនបានកសាងទុក៕ 

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print