កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៤នាក់ទៅសាលាដំបូង

ចែករំលែក៖

    ខេត្តបន្ទាយមានជ័យ:ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

 សមត្ថកិច្ចបន្តថាៈនៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក អនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើការចុះល្បាត រក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងភូមិសាស្រ្តក្រុង រហូតដល់វេលាម៉ោង០១ និង០០នាទី ឈានចូលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ ពេលល្បាតដល់ចំណុចក្រោយផ្ទះសំណាក់ចុងស្រល់ ក្នុងមណ្ឌល៥ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្នុងប៉ោយប៉ែត បានប្រទះឃើញជនសង្ស័យជាច្រើននាក់កំពុងឈរចែកចាយគ្រឿងញៀន ភ្លាមនោះកម្លាំងបានធ្វើការឃាត់ខ្លួនបានចំនួន០១នាក់ឈ្មោះ នឿន ស៊ីនួន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ និងធ្វើការត្រួតពិនិត្យនៅទីនោះរកឃើញមានវត្ថុតាងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ០២កូនថង់កិប ទម្ងន់០,៧១ក្រាម, ទូរស័ព្ទដៃចំនួន ០១គ្រឿង,កាំបិតកែច្នៃ ចំនួន០១ដើម ប្រវែង ១២១សង់ទីម៉ែត្រ រួមនឹងវត្ថុតាងមួយចំនួនទៀត ហើយនាំមកកាន់មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំនិង ចាត់ការតាមនីតិវិធី ព្រមទាំងបានធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យខាងលើជាលទ្ធផលវិជ្ជមាន(+) ។

     លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួចជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានទិញគ្រឿងញៀនមកទុកលក់ផងនិងប្រើប្រាស់ដោយខ្លួនឯងផង។

    ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ 

...

 ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print