ភ្នំពេញៈ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១៨:៣០នាទីយប់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ពីករណីលួចមានស្ថានទម្ងន់ទោសនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួននៅចំណុចមុខផ្ទះលេខ៥៩ ផ្លូវលេខ២៦១ កែងផ្លូវលេខ២១០ ក្រុមទី១៨ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចមុខផ្ទះលេខ៥៨LEo ផ្លូវលេខ២១៨ ក្រុមទី១៧ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
*ជនសង្ស័យ:
-ឈ្មោះ អ៊ុំ ប៊ុនធី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១២៤ ផ្លូវលំ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
-វត្ថុតាងចាប់យកមាន៖
១-ម៉ូតូ០១គ្រឿងម៉ាក YAMAHA GIONO ពណ៌ ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 1CP-8529 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់) និងក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់តូច(ចាប់យកពីក្នុងហោប៉ៅខោរបស់ជនសង្ស័យរូបនេះផ្នែកខាងមុខខាងស្ដាំ) ។
២-ទូរស័ព្ទដៃ០១គ្រឿងម៉ាក I phone 17Promax ពណ៍ស ប្រើស៊ីមកាតលេខ: (ជារបស់ជនរងគ្រោះដែលជនសង្ស័យធ្វើសកម្មភាពឆក់យកនៅពេលកើតហេតុ) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ ។
*ជនរងគ្រោះ:
-ឈ្មោះ យឹម ប៊ុនលី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើងនៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម: ស្នាក់នៅបណ្ដោះអាសន្ន នៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម: ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរកសាងសុំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ។ស ជី










