ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូច ខាងក្រោម ៖
១- ដោយខ្មែរបានធ្លាក់ដុនដាបរាប់ទស្សត្សរ៍ប្រែក្លាយពីអ្នកកំពូលខ្លាំងមកនៅជាអ្នកទន់ខ្សោយមានពេលជាច្រើនដងមេដឹកនាំខ្មែរបានរត់ទៅពឹងពាក់សៀមហើយប្រទេសជាតិខ្មែរត្រូវហិនហោច ជាហេតុនាំឲ្យសៀមមើលងាយខ្មែរ?
២- ដោយសារសៀមមានសេដ្ឋកិច្ចធំជាងខ្មែរ មានប្រជាជនច្រើននិងមានធនធានមនុស្សប្រកបដោយគុណភាពច្រើនជាង មានកងទ័ពខ្លាំងមានសព្វាវុធទំនើបៗជាងខ្មែរ ទើបសៀមហ៊ានធ្វើអ្វីទាំងរំលោភច្បាប់រួមទាំងរំលោភហត្ថលេខាខ្លួនឯងផង។
៣- ដោយសារសំអាងថាវាខ្លាំង សៀមមិនខ្វល់ពីការថ្កោលទោសពីអន្តរជាតិទេ សៀមមិនខ្វល់ពីការអៀនខ្មាស់អ្វីទាំងអស់។
៤- សៀមអាងតែកម្លាំង ថាបើខ្មែរចង់បានដីទៅវិញ ឲ្យខ្មែរវ៉ៃយកវិញទៅ?
៥- សៀមអាងមានប្រព័ន្ធផ្សព្វផ្សាយធំនិងមានបណ្តាញទូលាយ សៀមមិនខ្លាចញញើតនឹងភូតភរប្រជាជនខ្លួននិងអន្តរជាតិឡើយ?
៦- សៀមផលិតផែនទីឯកតោភាគីដើម្បីគូសយកទឹកដីកម្ពុជាជាអត្តនោម័ត សៀមនិយាយក្រឡិចក្រឡុចដោយមិនចេះខ្មាស់អៀន?
៧- សៀមនិយាយជាន់កែងឯងនៅចំពោះមុខសាធារណៈមតិ ចូលកាន់កាប់ទឹកដីខ្មែរហើយ សៀមថាមិនបានចូលរំលោភយកដីខ្មែរផង សៀមកាន់កាប់តែដីសៀមប៉ុណ្ណោះ?
៨- សៀមឲ្យយោធាសៀមឈ្លានពានខ្មែរ តែរដ្ឋាភិបាលសៀមធ្វើមិនដឹង?
៩- សៀមនិយាយអីដែលសៀមចង់ធ្វើ សៀមបង្កើតបញ្ហាមិនឈប់ដោយមិនញញើតនិងមិនខ្មាស់អៀនអន្តរជាតិនិងខ្លួនឯងផង។
១០- ភាពគ្មានខ្មាស់អៀននិងក្រឡិចក្រឡុចនេះហើយ ទើបជម្រុញឲ្យសៀមហ៊ានធ្វើអ្វីៗបានទាំងអស់៕
ដោយ ៖ សុខ ឥសាន










