ខេត្តសៀមរាប៖ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួន ជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ត្រង់ចំណុចអេកូរីសតភ្នំក្រោម ភូមិក្រសាំងរលើង សង្កាត់សៀមរាប ខេត្ត សៀមរាប និងដកហូតវត្ថុតាង ម៉ូតូ០១គ្រឿង បញ្ជូនមកកងរាជអាវុធហត្ថខេត្ដសៀមរាប ដើម្បីអនុវត្ដន៍តាមនីតិវិធីព្រមទាំងបានប្រគល់ ម៉ូតូជូនជនរងគ្រោះវិញផងដែរ។
ជនសង្ស័យឈ្មោះ វន ពន្លឺ ហៅថន ភេទប្រុស រស់នៅខេត្តបន្ទាយមានជ័យ ត្រូវបានធ្វើតេស្ត៍ទឹកមូត្រ រកឃើញមានសារធាតុញៀន។
កងរាជអាវុធហត្ថខេត្តសៀមរាប សូមប្អូនៗ បញ្ឈប់រាល់សកម្មភាពដែលសង្គមស្អប់ខ្ពើមនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ បង្កការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្កភាពអនាធិបតេយ្យក្នុងសង្គម៕










