តារាចម្រៀងប៉ុបកូឡុំប៊ី Shakira នឹងសម្តែងបទចម្រៀងផ្លូវការរបស់នាងសម្រាប់ការប្រកួត World Cup ឆ្នាំ២០២៦ ក្នុងពិធីបើកការប្រកួតនៅប្រទេសម៉ិកស៊ិក។
Shakira នឹងសម្តែងបទ Dai Dai រួមជាមួយ Burna Boy នៅថ្ងៃព្រហស្បតិ៍ ទី 11 ខែមិថុនា នៅកីឡាដ្ឋាន Estadio Azteca ក្នុងទីក្រុងម៉ិកស៊ិក មុនពេលម៉ិកស៊ិក និងអាហ្រ្វិកខាងត្បូងលេងប្រកួតបើកឆាក។
Dai Dai – ឃ្លាអ៊ីតាលីមានន័យថា “តោះយើងទៅ” ។
តារា Reggaeton កូឡុំប៊ី J Balvin និងតារាចម្រៀងអាហ្រ្វិកខាងត្បូង Tyla ក៏នឹងសម្តែងនៅក្នុងកម្មវិធីនៅប្រទេសម៉ិកស៊ិកផងដែរ។
ពិធីបើកនឹងធ្វើមុនការប្រកួតដំបូងនីមួយៗដែលបានលេងក្នុងប្រទេសម្ចាស់ផ្ទះអាមេរិក កាណាដា និងម៉ិកស៊ិក។
តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងជនជាតិកាណាដា Michael Buble និង Alanis Morissette នឹងធ្វើជាប្រធានពិធីបើកនៅ BMO Field ក្នុងទីក្រុង Toronto ។
នៅសហរដ្ឋអាមេរិក តារាប៉ុប Katy Perry និងតារារ៉េប Future នឹងសម្តែងមុនពេលសហរដ្ឋអាមេរិកប្រកួតជាមួយប៉ារ៉ាហ្គាយនៅកីឡដ្ឋាន SoFi ក្នុងទីក្រុង Los Angeles នៅថ្ងៃសុក្រ ទី 12 ខែមិថុនា។
Shakira រួមជាមួយនឹង Madonna និងក្រុម K-pop ប្រុស BTS ក៏នឹងសម្តែងរួមគ្នាកម្មវិធីពាក់កណ្តាលម៉ោងបែប Super Bowl នៅវគ្គផ្តាច់ព្រ័ត្រ World Cup រដូវក្តៅនេះនៅថ្ងៃទី 19 ខែកក្កដា៕










