ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគ្នាជាមួយម៉ូតូមួយគ្រឿងទៀត។
ហេតុការណ៍នេះបានកេីតឡេីង នៅវេលាម៉ោង១១និង៣១នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ នៅផ្លូវបេតុង ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ មាន គឹមស្រ៊ុន ភេទប្រុស អាយុ១៨ឆ្នាំ រងរបួសបែកបបូរមាត់ និងពកថ្ងាស់ មានអាសដ្ឋាននៅភូមិល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេកកេីតហេតុគេបានឃេីញយុវជនរងគ្រោះជិះម៉ូតូអាគុយធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងចេញពីបុរីក្នុងទិសដៅពីកេីតទៅលិចលុះមកល់ចំណុចកេីតហេតុក៏បានបុកគ្នាជាមួយម៉ូតូម៉ាកហុងដាឌ្រីមដែលបេីកបរបញ្ច្រាសទិសដៅគ្នាពេញទំហឹងបណ្តាលឲ្យភាគីខាងម៉ូតូម្ខាងរងរបួសចំណែកម៉ូតូរងការខូចខាតទាំងសងខាង។
ក្រោយកេីតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះ ៕ដោយ៖សុខាសែនជ័យ










