រថយន្តម៉ាកBYD បុករបាំងថ្មពុះចែកទ្រូងផ្លូវខូចខាត១កង់ ចំណែករថយន្តក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តម៉ាក BYDមួយគ្រឿងបោះពួយយ៉ាងលឿន​ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រងវផ្លូវបាក់ចំនួន១កង់​ ចំណែករថយន្តបង្កបានក្រឡាប់ផ្ងារជើង​ តែមិនបង្កឲ្យមានមនុស្សគ្រោះថ្នាក់ឡេីយ​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ២ ខាងជើងរង្វង់មូលព្រះនរាយណ៍ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក BYD ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2CI-0787 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន​ លុះពេលបើកមកដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួន១កង់ចំណែករថយន្តក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ ភ្លាមនោះ​អ្នកដំណេីរតាមផ្លូវឃេីញក៏ជួយគាស់លេីករថយន្តឲ្យឈរធម្មតាវិញ​ ដោយតៃកុងនិងអ្នករួមដំណើរមិនគ្រោះគ្រោះថ្នាក់នោះឡេីយ​ ចំណែកអ្នកបេីកបរក៏បានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោលផងដែរ​ ។

​ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមក្រោយ​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print