បាត់ដំបង៖ ជនសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីលួចកាំភ្លើងខ្លីរបស់មន្រ្តីកងរាជអាវុធហត្ថស្រុករុក្ខគិរី ត្រូវបានមន្ត្រីជំនាញបញ្ជូនទៅតុលាការហើយកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញ។
ដែលជនសង្ស័យមានឈ្មោះ ញឹប ច័ន្ធូ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងទ្វារ រស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យជំនាញនៃ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង ២០និង៣០នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ក្រោយពីគេធ្វើសកម្មភាពលួចកាំភ្លើងខ្លីនាយចំណង់ម្នាក់ឈ្មោះ ជុំ ផល្លា ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរមន្រ្តីអាវុធហត្ថស្រុករុក្ខគិរី កាលពីវេលាម៉ោង ១៦និង០០នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។
បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាង ,កាំភ្លើងខ្លីម៉ាក K59 ០១ដើម ,ទូរស័ព្ទ ០១គ្រឿង និងម៉ូតូ០១គ្រឿង ត្រូវបានការិយាល័យជំនាញបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ។










