អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌចំការមន ចុះធ្វើរដ្ឋបាល៦ទីតាំងដែលសង្ស័យONLINE SCAMSរកឃើញ ជនបរទេស២នាក់គ្មានលិខិតឆ្លងដែន កំពុងបញ្ជូនទៅស្នង ការរដ្ឋាននគរបាលរាជធានីភ្នំពេញហើយ

ចែករំលែក៖

ភ្នំពេញ៖ លោក ឯក ឃុនដឿន អភិបាលរងរាជធានី ក្រោមបញ្ជាផ្ទាល់ពី លោក ឃួង ស្រេង អភិបាលរាជាធានីភ្នំពេញ នៅរសៀលថ្ងៃសៅរ៍ទី៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានដឹក នាំក្រុមការងារ ដោយសហការជាមួយ គណបញ្ជាការឯកភាពខណ្ឌចំការមន បានចុះធ្វើរដ្ឋបាល និងបង្ក្រាបទីតាំងបើកល្បែងសុីសងខុសច្បាប់ចំនួន ៦ទីតាំង នៅទីតាំងផ្សារចិនផ្លូវ ៧៨ សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន ។
នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយក រងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ នាយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ ។ ប្រតិបត្តិការនេះ ក្រុម ការងារបានឃាត់ខ្លួនជនបរទេស ២នាក់ ដែលស្នាក់នៅគ្មានលិខិតឆ្លងដែន ។ ក្រោម ការយកចិត្តទុក ដាក់របស់លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ បានណែនាំដល់លោក និងលោកស្រី អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវតែបន្តបំពេញការងារព្រមៗគ្នាដោយប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសផ្សេងៗរាប់ទាំង ល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាONLIN ESCA MS ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យអស់ ។
សូមបញ្ជាក់ថា៖ ជាក់ស្តែងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ម្សិលម៉ិញ ក្រុមការងារបានដឹកនាំកម្លាំងចុះត្រួតពិ និត្យតាមទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ONLINE SCAMSបានចំនួន១០០ទីតាំងរកឃើញជនបរទេសស្នាក់នៅចំនួន១០៦៣នាក់ (ស្រី៣៨១ នាក់ ) គ្មានលិខិតឆ្លងដែនចំនួន៦នាក់។ ក្នុងចំណោម១០០ ទីតាំងនេះ ក្នុងនោះក្រុមការងារបានពិនិត្យឃើញមានទីតាំងសង្ស័យប្រព្រឹត្តបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)ចំនួន២ ករណី ៕ ដោយ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print