ភ្នំពេញ៖ ក្នុងប្រតិបត្តិការរួមគ្នា និងព្រមគ្នាទាំង១៤ខណ្ឌ ចុះធ្វើរដ្ឋបាលត្រួតពិនិត្យ ក្រុមការងារបានធ្វើការត្រួតពិនិត្យទីតាំងសង្ស័យសរុបបានចំនួន៧៩ទីតាំង រកឃើញជនបរ ទេសស្នាក់នៅសរុបចំនួន៦៣២នាក់ស្រី២៣៨នាក់ ក្នុងនោះជនបរទេគ្មានលិខិតឆ្លងដែនចំនួន ៦នាក់ កាលពីរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ ជាលទ្ធផលដែលសម្រេចបាននាពេលនេះក្រោម ការដឹកនាំ និងបញ្ជាផ្ទាល់ដ៏ម៉ឺងមាត់មិនរាថយរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈ បញ្ជាការឯកភាពរដ្ឋ បាលរាជធានីភ្នំពេញ រួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌ ទាំង១៤ បំពេញការងារព្រមៗគ្នាដោយបានប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសគ្រប់ប្រភេទរួមទាំង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ONLI NE SCAMS) ក្នុងមូលដ្ឋានរបស់ខ្លួន ។
នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ ។ ក្នុងប្រតិបត្តិការកាលពីថ្ងៃម្សិលមិញ ក្រុមការងារបានបង្រ្កាបបទល្មេីសរួមមាន៖១ ខណ្ឌសែនសុខ៖ នៅបុរី ពិភពថ្មី អាស៊ីអាគ្នេយ៍ ផ្ទះលេខ ៣៤ ផ្លូវលេខ០១ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ៥នាក់ ដកហូតវត្ថុតាង រួមមាន៖កុំព្យូទ័រ (LAPTOP) ១គ្រឿង កុំព្យូទ័រ (ALLIN ONE) ៤គ្រឿងទូរស័ព្ទ១៩គ្រឿង ម៉ូនីទ័រ៣គ្រឿង ធុង CPU ១ គ្រឿង និងស៊ីមកាតមួយចំនួន។ តាមការធ្វើកោសល្យវិច័ យ លើសម្ភារៈវត្ថុតាងឧបករណ៍អេឡិចត្រូនិច (ទូរស័ព្ទ និងកុំព្យូទ័រ) របស់សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងបទ ល្មើសបច្ចេកវិទ្យា សន្និដ្ឋាន បានថាទីតាំងខាងលើជាប់ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើសការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ ២,ខណ្ឌមានជ័យ៖ នៅខុនដូ អឺប៊ែនUrbanVillage ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់១សង្កាត់ចាក់អង្រែ ក្រុមការងារ ដឹកនាំដោយឯកឧត្តម សុខ ពេញវុធ និងលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យ ការអមសាលាដំបូងរាជធានីភ្នំពេញ ដែលក្រុមការងាររកឃើញមានជនបរទេសចំនួន០៦នាក់ សង្ស័យពាក់ព័ន្ធ Online Scams និងបានធ្វើការដកហូតសម្ភារពាក់ព័ន្ធមួយចំនួនរួមមាន៖ ទូរស័ព្ទដៃ ៣២គ្រឿង កុំព្យូទ័រយួរដៃ០៧ គ្រឿង IPad០១គ្រឿង លិខិតឆ្លងដែនក្លែងក្លាយ ០៣ក្បាល និងដាវ ០១។ ជនសង្ស័យ និងវត្ថុតាងបានបញ្ជូនទៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ និងបានបិទឃ្លុំចំនួន ០២បន្ទប់ សង្ស័យជាប់ពាក់ព័ន្ធនឹង អនឡាញ ស្គេម(Online Scams) និងប្រើប្រាស់គ្រឿងញៀន។
៣ ខណ្ឌទួលគោក៖ នៅបន្ទប់លេខ៨១០ ជាន់ទី៨ និងនៅបន្ទប់លេខ១៩០៣ជាន់ទី១៩ នៃអគារខុនដូរSKY31 អគារលេខ១៥៥ ស្ថិតនៅលើផ្លូវលេខ២៨៧ កែង ផ្លូវលេខ៥២៨ ក្រុម៤៩ ភូមិ១៣សង្កាត់បឹងកក់ទី១បានឃាត់ខ្លួនជន សង្ស័យចំនួន៨នាក់ ដកហូតវត្ថុតាងរួមមានកុំព្យូទ័រAll InOne២ គ្រឿងកុំព្យូទ័រLaptop៦ គ្រឿងទូរស័ព្ទ៨គ្រឿងនិងលិខិត ឆ្លងដែន៤ក្បាល (ចិន៣នាក់និងវៀតណាម១ក្បាល) ជាប់ ពាក់ព័ន្ធនឹងបទល្មើសល្បែង ស៊ីសងអនឡាញខុសច្បាប់ ។
លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ទៀតថា៖ រីឯនៅបន្ទប់លេខ ២០០៨ ជាន់ទី២០ និងបន្ទប់លេខ២១១១ជាន់ទី២១ នៃខុនដូរដដែលនេះ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដក ហូតវត្ថុតាងរួមមាន៖ទូរស័ព្ទដៃ២គ្រឿង និងលិខិតឆ្លងដែន ២ក្បាល ជាប់ពាក់ព័ន្ធនឹងករណីរស់នៅខុសច្បាប់។ ៤.នៅខណ្ឌចំការមន៖ ក្រុមការងារដឹកនាំដោយ លោក ឯក ឃុនដឿន អភិបាលរងរាជធានី សហការ ជាមួយគណបញ្ជាការឯកភាពខណ្ឌចំការមន បានចុះរដ្ឋបាល និងបង្ក្រាបទីតាំងបើក ល្បែងសុីសងខុសច្បាប់ចំនួន៦ទីតាំង នៅចំណុចផ្សារចិនផ្លូវ៧៨ សង្កាត់ទន្លេរបាសាក់ ដែលក្នុងប្រតិបត្តិការនេះ ក្រុមការងារក៏បានឃាត់ខ្លួនជនជាតិចិន២នាក់គ្មានលិខិតឆ្លងដែនផងដែរ។
លោកស្រី អ្នកនាំពាក្យក៏បាន បន្ថែមថា៖ ក្នុងថ្ងៃដដែលនោះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ០៣ បានសរុបចំនួន២ទីតាំង មនុស្សចំនួន២នាក់ គិតជាថវិកាសរុបបានចំនួន៨.០០០.០០០ រៀល។ រីឯជនសង្ស័យនិងវត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីបន្តនីតិវិធី ៕ ដោយ សំរិត










