សមត្ថកិច្ចនគរបាលខេត្ត បញ្ជូន​ ជន​សង្ស័យ​ចំនួន​ ០៣នាក់ទៅសាលាដំបូងខេត្តស្វាយរៀងពាក់ព័ន្ធ ករណីជួញដូរ​ និងរក្សាទុក​ ដោយខុសច្បាប់នូវសារធាតុញៀន​

ចែករំលែក៖

ខេត្តស្វាយរៀង:កម្លាំង​នគរបាល​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ បានបញ្ជូន​ ជន​សង្ស័យ​ចំនួន​ ០៣នាក់ទៅសាលាដំបូងខេត្តស្វាយរៀងពាក់ព័ន្ធ ករណីជួញដូរ​  និងរក្សាទុក​ ដោយខុសច្បាប់នូវសារធាតុញៀន​នៅក្រុងបាវិត។

នគរបាល​ខេត្ត​ស្វាយរៀង បានអោយដឹងនៅថ្ងៃទី៧ខែមិថុនាឆ្នាំ២០៦នេះថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី  នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ ដឹកនាំ​បញ្ជា​ផ្ទាល់​ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង​ កាលថ្ងៃ​ទី០៤​ ខែមិថុនា​ ឆ្នាំ​២០២៦​ លោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន​ និងលោកវរសេនីយ៍ឯក កាន កេន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត​ សហការជាមួយកម្លាំងនគរបាល​ នៃអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំ​ដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត​ ដោយមានការសម្របសម្រួលពី​លោក​ ខាំ​ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង​ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងរក្សាទុក​ ដោយខុសច្បាប់នូវសាធាតុញៀន​ និង​កាន់​កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ០៣នាក់​ ប្រុស ជា​ជន​ជាតិ​ចិន ស្ថិត​នៅភូមិ​បាវិតលេី សង្កាត់​បាវិត​ ក្រុងបាវិត។ 

សមត្ថកិច្ចបញ្ជាក់ថា សម្ភារៈដែល ដក​ហូត​ រួម​មានសារធាតុ​ញៀន​ទម្ងន់​:​ ១០គីឡូ​ ៩៧៣.២១ក្រាមជញ្ជីងថ្លឹង ០១គ្រឿងអាវុធ​វែង ០១ដេីម​,​បង់​ ០២​ និង​គ្រាប់​ ៤០គ្រាប់​

ទូរស័ព្ទដៃ ០៣គ្រឿង​ និង​សម្ភារ​មួយ​ចំនួន​ទៀត​។ 

...

បច្ចុប្បន្នជន​សង្ស័យ​ រួម​ទាំង​វត្ថុ​តាង ត្រូវបានសមត្ថកិច្ចនគរបាលជំនាញ កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការតាមនីតិវិធីច្បាប់ផងដែរ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print