«គ្មានសម័យណាដែលខឿនការពារជាតិ ស្មារតីសាមគ្គីភាពរឹងមាំជាង សម័យ តេជោ-ធិបតី នោះទេ»

ចែករំលែក៖

«យុវជនគណបក្សត្រូវមាន សុខភាព សមត្ថភាព និងសីលធម៌»ខេត្តកែប៖ នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានបន្តបេសកកម្ម គោលដៅទី១៨ នៃវេទិកា «ពិភាក្សាជាមួយយុវជនគណបក្សខេត្តកែប» តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ដោយមានការពីសំណាក់ លោក សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការគណបក្សខេត្តកែប និងជាប្រធានយុវជនគណបក្សខេត្ត, ថ្នាក់ដឹកនាំ និងសមាជិក នៃយ.គ.ក. និងគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងសមាជិកយុវជនគណបក្សសរុបប្រមាណ ៥៥០ រូប។

វេទិកាពិភាក្សានេះគឺជាការផ្តល់នូវឱកាសដល់យុវជនគណបក្សដែលមកពីគ្រប់បណ្តាថ្នាក់ ធ្វើការបញ្ចេញនូវមតិយោបល់ ក្តីចម្ងល់ និងការលើកជាសំណួរដើម្បីគណៈអធិបតីធ្វើការបកស្រាយជូនអង្គវេទិកា ក្នុងស្មារតីជាមហាគ្រួសារគណបក្សប្រជាជនកម្ពុជាតែមួយ។

លោកបណ្ឌិតប្រធាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងពរជ័យ ពីសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជម្រាបជូនដល់អង្គវេទិកា និងបំផុសឱ្យយុវជនទាំងអស់ចូលលើកជាសំណួរឬមតិយោបល់ធ្វើការបកស្រាយ។

អង្គវេទិកាពិភាក្សា បានប្រព្រឹត្តិទៅយ៉ាងផុលផុសដោយអ្នកចូលរួមបានលើកឡើងនូវសំណួរ និងសំណូមពរជាច្រើន (ទាំងផ្ទាល់មាត់ និងលាយលក្ខណ៍អក្សរ) ពាក់ព័ន្ធនឹងបញ្ហា ៖ តួនាទី និងយន្តការការលើកទឹកចិត្តយុវជនគណបក្សដើម្បីត្រៀមខ្លួនចូលរួមជួយគណបក្សសម្រាប់ការបោះឆ្នោតនាពេលខាងមុខ, យន្តការ ដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ, ច្បាប់កាតព្វកិច្ចយោធា, បញ្ហាអំពើពុករលួយ scam online, ការចូលរួមទប់ស្កាត់នូវព័ត៌មានក្លែងក្លាយទាក់ទងជម្លោះសាធារណមតិពីការឈ្លានពានរបស់ថៃ, ស្នើសុំធ្វើការចងក្រងជាមេរៀនសិក្សាពីសង្គ្រាមឈ្លានពានខុសច្បាប់របស់ថៃសម្រាប់យុវជនជំនាន់ក្រោយបានយល់ដឹង, គោលនយោបាយរាជរដ្ឋាភិបាលសម្រាប់ កសិកម្ម, អត្រានុកូលដ្ឋាន, ការអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ សុវត្ថិភាព និងក្មេងទំនើង។

ឆ្លើយតបទៅនឹងចំណុចទាំងអស់ខាងលើនេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងគណៈអធិបតី បានធ្វើការបកស្រាយនូវរាល់សំណួររបស់អង្គវេទិកាប្រកបដោយភាពច្បាសលាស់។  

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកបណ្ឌិត កោតសរសើរចំពោះវីរៈកងទ័ព និងស្មារតីសាមគ្គីជាតិជាឆ្លុងមួយ ដោយបានសង្កត់ធ្ងន់បន្ថែមថា «គ្មានសម័យណាដែលខឿនការពារជាតិ ស្មារតីសាមគ្គីភាពរឹងមាំជាង សម័យ តេជោ-ធិបតី នោះទេ»

មុននឹងបញ្ចប់ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានផ្តល់អនុសាសន៍មួយចំនួនដល់យុវជនគណបក្ស ដើម្បីអនុវត្តបន្ត ពាក់ព័ន្ធនឹងកិច្ចសហការជាមួយគណៈកម្មាធិការគណបក្សថ្នាក់ខ្លួន រៀបចំផែនការសកម្មភាពរបស់ខ្លួន ឆ្ពោះទៅកាន់ការបោះឆ្នោត, ការពង្រឹងរចនាសម្ព័ន្ធយុវជនគណបក្សគ្រប់បណ្តាថ្នាក់ និងការបំពាក់បំប៉នយោបាយ សតិអារម្មណ៍ និងចាត់តាំង,ការផ្សព្វផ្សាយពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការការពារអាយុជីវិតប្រជាជន និងការពារបូរណភាពទឹកដី, ការរួមកម្លាំងសាមគ្គីជាតិជាធ្លុងមួយ ការពារសន្តិភាព អធិបតេយ្យ បូរណភាពទឹកដី និងអត្តសញ្ញាណជាតិខ្មែរ ឱ្យស្ថិតស្ថេររឹងមាំ និងជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត, ការបំផុសជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និង សម្តេចធិបតី ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងបំផុសស្មារតីជាតិនិយម ពហិការចំពោះការប្រើប្រាស់ទំនិញបរទេសឈ្លានពាន និងលើកទឹកចិត្តការប្រើប្រាស់ផលិតផលក្នុងស្រុក, ការរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ និងការអនុវត្តនូវសេចក្តីសម្រេចរបស់គណបក្សស្តីពី «ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧» ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print