រន្ទះបាញ់បណ្តាលឱ្យស្លាប់មនុស្សចំនួន០៣នាក់ រងរបួសធ្ងន់ចំនួន០២នាក់ ​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មនុស្សចំនួន០៣នាក់បានស្លាប់និង ២នាក់ទៀតរងរបួសធ្ងន់ត្រូវបានសាច់ញាតិក្រុមគ្រួសារដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ខណៈដែលមានភ្លៀងលាយឡំផ្គររន្ទះផងនោះ បង្កឱ្យមានការភ្ញាក់ ផ្អើលកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៦ នៅចំណុចវាលស្រែស្ថិតនៅភូមិព្រៃឬស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រសៀលថ្ងៃទី៧ ខែ មិថុនា ឆ្នាំ២០២៦ ។

សមត្ថកិច្ចនគរបាល បានឱ្យដឹងថា នៅថ្ងៃទី៧ ខែមិថុនានេះ មានភ្លៀងលាយឡំ និងផ្គររន្ទះបាញ់មនុស្ស​ ក្នុងនោះមានស្លាប់ចំនួន ០៣នាក់ ស្រី១នាក់ និងរបួសធ្ងន់ចំនួន២នាក់។

ជនរងគ្រោះទី១- ឈ្មោះ សែម រិន ភេទប្រុស អាយុ២២ ឆ្នាំ (ស្លាប់)​, ទី២-ឈ្មោះ ឆាន ចិត្រា ភេទប្រុស អាយុ៦ ឆ្នាំ (ស្លាប់), ទី៣-ឈ្មោះ ឆាន វ៉ាន ភេទស្រី អាយុ៤ឆ្នាំ (ស្លាប់), ទី៤-ឈ្មោះ ហ៊ុល សុណា ភេទប្រុស អាយុ ២៣ឆ្នាំ របួសធ្ងន់និងទី៥- ឈ្មោះ ទូត លាភ ភេទប្រុស អាយុ២១ឆ្នាំ របួសធ្ងន់។ជនរងគ្រោះទាំង៥នាក់នេះ រស់នៅភូមិព្រៃឫស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

...

ចំណែកអ្នករងរបួសចំនួន០២នាក់ត្រូវបានសាច់ញាតិដឹកបញ្ជូនយកទៅសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print