នារីម្នាក់បើករថយន្តទៅបុកអ្នកដេីរហាត់ប្រាណបណ្តាលឲ្យស្លាប់យ៉ាងរន្ធត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ​ ក្រោយពេលដើរហាត់ប្រាណក៏មានរថយន្តមួយគ្រឿងម៉ាក LEXUS NX200T បើកដោយនារីម្នាក់ក្នុងល្បឿនលឿនទៅបុកយ៉ាងពេញទំហឹងអូសទៅមុខជាច្រើនម៉ែត្រ ហើយរថយន្តបន្តទៅបុកដើមឈើរងការខូចខាតយ៉ាងដំណំ​ ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣:៣០នារី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ២៧១ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក LEXUS NX200T ពណ៌ស​ មួយគ្រឿងពាក់ ផ្លាក លេខ ភ្នំពេញ 2BP-5191 បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះពេលបើកមកដល់ចំណុចកើតហេតុក៏រ៉េចង្កូតជ្រុលទៅបុកបុរសម្នាក់ដែលកំពុងតែដើហាត់ប្រាណបណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗ ហើយរថយន្តបន្តទៅបុកផ្ទប់ដើមឈើទៅមុខលែងរួច រីឯនារីជាអ្នកបើកបរត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ។

បន្ទាប់ពីកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាយចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយនៅពេលក្រោយ ។ ចំណែក ឯសព ជនរងគ្រោះសមត្ថកិច្ចធ្វើលិខិតប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print