ខេត្តកណ្តាល÷អនុវត្តតាមការណែនាំពីលោកឧត្តម សេនីយ៍ទោឈឿន សុចិត្ត ស្នងការខេត្តកណ្តាល សមត្ដកិច្ចស្រុកកៀនស្វាយបន្តបង្គ្រាបគ្រឿងញៀន លោកវរសេនីយ៍ឯកព្រុំ សំណាង អធិការស្រុកកៀនស្វាយបានប្រាប់ថាកម្លាំងនគរបាលស្រុកបង្គ្រាបគ្រឿងញៀនបានឃាត់ខ្លួនជនសង្ស័យ០១នាក់ ដែលកើតហេតុ នៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៦វេលាម៉ោង១២និង៤៥នាទីនៅ ត្រង់ចំណុចភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្ដាល។
ជនសង្ស័យ១នាក់ប្រុសឃាត់ខ្លួន ឈ្មោះអ៊ុក សុភ័ស ហៅស៊ុយ ភាស់ ភេទប្រុសអាយុ៤០ឆ្នាំខ្មែរ មុខរបរមិនពិតមានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាលត្រូវបានឃាត់ខ្លួនដោយមានសារធាតុញៀនក្នុងទឹកនោមនិងធ្លាប់ជាប់ពន្ធនាគារ២ដង។
វត្ថុតាងចាប់យករួមមាន÷១/ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ៨កញ្ចប់តូចទម្ងន់(០,៩១ក្រាម),២/ទូរសព្ទ័១គ្រឿង។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា កម្លាំងប៉ុស្តិ៍បន្ទាយដែកនិងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានចាំឃ្លាំមើលមុខសញ្ញាជួញដូរថ្នាំញៀនឈ្មោះអ៊ុក សុភស័ហៅស៊ុយភាស់ លុះដល់ម៉ោងកើតហេតុ ក៏ឃើញដើរមកដល់ចំនុចកើតហេតុស្ថិតនៅភូមិខ្សុំ ឃុំបន្ទាយដែក កម្លាំងបានហៅជនសង្ស័យឱ្យឈប់ ហើយបានត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន
ម៉ាទឹកកកចំនួន០៨កញ្ចប់តូច លាក់ទុកក្នុងហោប៉ាវខោខាងស្តាំ រួចកម្លាំងយើងបាននាំខ្លួនជនសង្ស័យរួមនឹងវត្ថុតាងយកមកប៉ុស្តិបន្ទាយដែកដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាថ្នាំញៀន(ម៉ាទឹកកក)ចំនួន៨កញ្ចប់តូចជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួនបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់អត្តសញ្ញាណនៅម្តុំវត្តនិរោធិ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញចំនួន១០កញ្ចប់តូចតំលៃ១៦០០០០ រៀល(ដប់ប្រាំមួយម៉ឺនរៀល)លក់អស់ចំនួន២កញ្ចប់តូចនៅ សល់៨កញ្ចប់តូចក៍ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ក្រោយពីសួរនាំរួចជនសង្ស័យខាងលើរួមទាំងវត្ថុតាងបានបញ្ជូនមកខ្លួននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តចាត់ការតាមនិតិវិធី៕










