លោកអភិបាលខេត្តមណ្ឌលគិរី បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងសមាជិក សមាជិការ នៃ សភាពាណិជ្ជកម្ម ខេត្ត មណ្ឌលគិរី សំណេះសំណាល និងសម្តែងការគួរសម

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦  លោក គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងសមាជិក សមាជិការ នៃ សភាពាណិជ្ជកម្ម ខេត្ត មណ្ឌលគិរី ដែល ដឹកនាំ ដោយ លោក វឿង ប្រយុទ្ធ ប្រធាន សភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី អញ្ជើញចូលជួបសំណេះសំណាល និងសម្តែងការគួរសម ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោក នាយក រដ្ឋ បាល សាលាខេត្ត ។

ក្នុងឱកាសនេះដែ រ សភាពាណិជ្ជកម្ម បានឧបត្ថម្ភ អង្ករសរុប ៥ តោន 

មី១០កេះ   ទឹកត្រី ១០ យួរ   ទឹកស៊ីអ៊ីវ១០ យួរ   ទឹកសុទ្ធ VTal ៥០ កេស។ 

ពិធីសំណេះសំណាលនេះប្រព្រឹត្តទៅនៅសាលប្រជុំ បដិសណ្ឋារកិច្ច អគាររដ្ឋបាលខេត្តមណ្ឌលគិរី ៕

...

ប្រភព ៖ រដ្ឋបាលខេត្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print