ប្រទេសហ្វីលីពីន៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋហ្វីលីពីន នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋហ្វីលីពីន អំពីគ្រោះរញ្ជួយដីដ៏ខ្លាំង កម្រិត ៧,៨ រ៉ិកទ័រ នៅឆ្នេរសមុទ្រ Sarangani ស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន។
អាជ្ញាធរហ្វីលីពីន បានព្រមានពីការកើតមានរលកយក្សស៊ូណាមិផងដែរនៅខេត្ត Sarangani, Davao Occidental, Tawi-Tawi, Sulu, Basilan, Zamboanga Del Sur, Zamboanga Sibugay, Sultan Kudarat និង South Cotabato។
ស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋហ្វីលីពីន បានណែនាំឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងយកចិត្តទុកដាក់ខ្ពស់តាមដានព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ ឬប្រសិនបងប្អូនបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរយើងដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia to the Republic of the Philippines ឬ ទំនាក់ទំនងមក លោកស្រី ហេង ពិសី លេខាធិការទី២ នៃស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋហ្វីលីពីន តាមទូរស័ព្ទលេខ +63 956 914 8190។
សម្រាប់ការជម្លៀស និងការសង្គ្រោះបន្ទាន់ភ្លាមៗ សូមមេត្តាទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ឬ NDRRMC តាមរយៈលេខទំនាកទំនង +632 8911 5061 ដល់ 65 និងសូមបន្តតាមដានព័ត៌មានបន្ថែមតាមបណ្ដាញសង្គម https://www.facebook.com/NDRRMC. https://web.facebook.com/pso.gensanlgu (Public Safety Office – General Santos City) និង https://www.facebook.com/PHIVOLCS៕ដោយ៖តារា










