អ្នករត់តាក់ស៊ី​ចូលព្រៃបត់ជើងប្រទះឃើញទូរស័ព្ទ ៣ គ្រឿង លុះ​ដើរទៅមុខបន្តិច ស្រាប់តែឃើញគ្រោងឆ្អឹងមនុស្ស​ម្នាក់​

ចែករំលែក៖

ភ្នំពេញ ៖ ​គ្រោងឆ្អឹង​សាកសព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ព្រៃ មួយ​កន្លែង នៅ​ខាងជើង​ទីក្រុង​រណប​កាំ​កូ​ស៊ី​ធី ហើយ​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ល្ងាច​ថ្ងៃ​ទី​៧​ខែមិថុនា​ឆ្នាំ​២០២៦ នៅ​ចំណុច​ក្នុង​ដី​ព្រៃ តាម​មហាវិថី​អង្គរ ភូមិ​ពោងពាយ សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

គ្រោងឆ្អឹង សព​បុរស​រូប​នោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ឈាន លាង​ឆាយ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី ទីលំនៅ​ភូមិ​ភូមិ​ព្រែក​ផ្អាវ ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តខេត្តកណ្តាល និង​ស្នាក់​នៅផ្ទះ​ជួល​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

តាម​ព័ត៌មាន​បានឱ្យដឹង​ថា នៅ​វេលា​ម៉ោង​១២ និង​១០​នាទី ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២៦​មាន​អ្នក​រត់​តាក់ស៊ី​ម្នាក់​ដែល​មក​ឈប់​ដាក់​មួយ​នៅ​ផ្សារ​អ៊ី​អន​២​រួច​ក៏​បាន​ចូល​ទៅ​សម្រាក​និង​បត់ជើង​នៅ​ក្នុង​ព្រៃ​ចម្ងាយ​ប្រមាណ​៦០​ម៉ែត្រ​ពី​ផ្លូវ​លេខ​១០០៣​ស្រាប់តែ​ប្ប្រះឃើញ​ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង ក៍​រើស​យក​ទៅ​ប្រគល់ ឲ្យ​សមត្ថកិច្ច ខណ្ឌ​សែន​សុខ​និង​នាំ​ទៅ​បង្ហាញ​ទីតាំង​ក៏​ប្រទះ​ឃើញ​គ្រោងឆ្អឹង​សាកសព​តែ​ម្ដង​។​

ទីតាំង​កន្លែង​កើតហេតុ​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ទួល​សង្កែ​ទី​២​សមត្ថកិច្ច​ក៏​បាន​ទាក់ទង​ទៅ​នគរបាល​ជំនាញ​ដើម្បី​ចុះ​ត្រួតពិនិត្យ​និង​ស្រាវជ្រាវ​។

តាម​ក្មួយ​ស្រី ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ឪពុកមា​របស់​ខ្លួន នៅ​តែ​ម្នាក់ឯង​មិន​មាន​ប្រពន្ធ​កូន​ទេ ហើយ​គាត់​ប្រកប​មុខរបរ​ជា​អ្នក​រត់​ម៉ូតូ​កង់​៣​។​កន្លង​មក​ឪពុកមា មាន​អ​កា​រះ​ដេក​ពុំ​លក់​និង​លេបថ្នាំ​ងងុយដេក​ជា​ប្រចាំ​ហើយ​ចាប់តាំងពី​ថ្ងៃ​ទី​២០​ខែឧសភា​ឆ្នាំ​២០២៦​មក​គាត់​ខាន​ទំនាក់ទំនង​ឪពុកមា មិន​នឹក​ស្មានថា​គាត់​ស្លាប់ រលួយ​សល់​តែ​គ្រោងឆ្អឹង​បែប​នេះ​។

បន្ទាប់​ពី​ភ្ញាក់ផ្អើល​នៅ​វេលា​ល្ងាច​នេះ​ដល់​សមត្ថកិច្ច​ទំនាញ​ក៏​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ស្រាវ​តាម​រយះ​ទូរ​សព្ទ​រក​ឃើញ​អត្តសញ្ញាណ​គ្រោង ឆ្អឹង​សព​។​ នៅ​កន្លែង​កើត ហេតុ​ក្បែរ​ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង​ឃើញ​មាន​កំប៉ុង​ថ្នាំ​ងងុយដេក​ម៉ាក Tripta amitriptyline 25mg នៅ​សល់​គ្រាប់​ថ្នាំ​មួយ​ចំនួន​។

...

តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ និង​សាកសព លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​កោសល្យ វិច័យ​អម​តុលាការ​រាជធានី​ភ្នំពេញ​បាន​សន្និដ្ឋាន​ថា បុរស​រូប​នោះ ស្លាប់​ដោយ​ធ្វើ​អត្តឃាត លេបថ្នាំ​ងងុយដេក​ម៉ាក Tripta amitriptyline 25mg​សម្លាប់​ខ្លួន​៕​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print