ផ្ទះជាច្រើនខ្នងនៅក្នុងប្រទេសហ្វីលីពីនបានញ័រ ដោយពិដាន និងជញ្ជាំងប្រេះ ហើយក៏ដួលរលំ បន្ទាប់ពីមានការរញ្ជួយដីដ៏ខ្លាំងក្លាមួយបានវាយប្រហារឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសនៅព្រឹកនេះ (ថ្ងៃទី 8 ខែមិថុនា)។
យោងតាម RT ការរញ្ជួយដីកម្រិត 7.8 រ៉ិចទ័រ ដែលបានកើតឡើងនៅម៉ោង 7:40 ព្រឹក នៅជម្រៅប្រហែល 35 គីឡូម៉ែត្រ ធ្វើអោយញ័រតំបន់មីនដាណាវ ប្រទេសហ្វីលីពីន និងបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិនៅទូទាំងអាស៊ី។ ប្រជាជនហ្វីលីពីនបានជម្លៀសអគារ ហើយសហគមន៍ឆ្នេរសមុទ្រត្រូវបានជំរុញឱ្យផ្លាស់ទៅដីគោក។
វីដេអូដែលកំពុងចរាចរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពីអគារញ័រ កម្ទេចកម្ទីធ្លាក់មកលើដងផ្លូវ និងមនុស្សភ័យស្លន់ស្លោ និងរត់គេចខ្លួនចេញពីផ្ទះ ហាង និងការិយាល័យរបស់ពួកគេ។ វីដេអូខ្លះក៏បង្ហាញពីរចនាសម្ព័ន្ធដែលខូចខាត និងបាក់បែកដោយផ្នែកផងដែរ ទោះបីជាមន្ត្រីមូលដ្ឋានមិនអាចបញ្ជាក់ភ្លាមៗអំពីទំហំនៃការខូចខាតក៏ដោយ។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេសហ្វីលីពីន បានឱ្យដឹងថា ហេតុការណ៍គ្រោះរញ្ជួយដីកម្រិ៧,៨រ៉ិចទ័រ នៅភាគខាងត្បូង បានផ្តាច់ជីវិតមនុស្សសរុបយ៉ាងហោច១៥នាក់ ហើយ១២៩នាក់ផ្សេងទៀត បានទទួលរងរបួស។
រញ្ជួយដីខាងលើបានកើតឡើងនៅជម្រៅ១០គីឡូម៉ែត្រ កៀកនឹងកោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន ហើយបណ្តាលឱ្យអគារជាច្រើនខ្នងបាក់ស្រុត និងបង្កការព្រមានអំពីរលកស៊ូណាមិញនៅទូទាំងតំបន់។ ក្រោយរញ្ជួយដីកម្រិត៧,៨រ៉ិចទ័រដំបូងនោះ ក៏មានការញ័ររញ្ជួយមួយចំនួនទៀត នៅម្តុំចំណុចដដែលផងដែរ ក្នុងនោះរំញ័រធំជាងគេ គឺកម្រិត៦,៥រ៉ិចទ័រ។ វីដេអូបង្ហាញពីទិដ្ឋភាពអគារដួលរលំ ក៏ដូចជាមនុស្សម្នាភ័យស្លន់ស្លោ ដោយសារតែហេតុការណ៍រញ្ជួយដីនេះ ត្រូវបានចែកចាយពាសពេញបណ្តាញសង្គម។
ភាគខាងកើតកោះ Mindanao កាលពីខែតុលា ឆ្នាំ២០២៥ ធ្លាប់បានរងគ្រោះរញ្ជួយដី២ផ្ទួនគ្នា គឺកម្រិត៧,៤រ៉ិចទ័រ និង៦,៧រ៉ិចទ័រ ដែលបានសម្លាប់មនុស្សយ៉ាងហោច៨នាក់។ ហេតុការណ៍នោះទៀតសោត គឺកើតឡើងក្រោយរញ្ជួយដីមួយផ្សេងទៀត កម្រិត៦,៩រ៉ិចទ័រ នៅប៉ុន្មានថ្ងៃមុននោះ ដែលបានផ្តាច់ជីវិតមនុស្ស៧៦នាក់ ហើយបង្កការខូចខាត ឬបំផ្លាញលំនៅដ្ឋានប្រមាណ ៧២ ០០០ខ្នងនៅខេត្ត Cebu ភាគកណ្តាលប្រទេសហ្វីលីពីន៕

រូបថត: Vietnamnet









