ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ជំរុញឱ្យមន្ត្រីរាជការទាំងអស់ បន្តពង្រឹងស្មារតីទទួលខុសត្រូវ មនសិការវិជ្ជាជីវៈ និងកិច្ចសហការក្នុងការបំពេញភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត

ចែករំលែក៖

ខេត្តស្វាយរៀង:លោក យន់ រស្មី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ជំរុញឱ្យមន្ត្រីរាជការទាំងអស់ បន្តពង្រឹងស្មារតីទទួលខុសត្រូវ មនសិការវិជ្ជាជីវៈ និងកិច្ចសហការក្នុងការបំពេញភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

ការជម្រុញបែបនេះធ្វើឡើង នារសៀលថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ។

កិច្ចប្រជុំនេះមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន និងអនុប្រធានការិយាល័យ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន ៣៩ នាក់។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានមានមតិស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែងអនុវត្តសម្រេចបានក្នុងរយៈពេលកន្លងមក។ ជាមួយគ្នានេះ លោកប្រធានក៏បានជំរុញឱ្យមន្ត្រីរាជការទាំងអស់ បន្តពង្រឹងស្មារតីទទួលខុសត្រូវ មនសិការវិជ្ជាជីវៈ និងកិច្ចសហការក្នុងការបំពេញភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

ជាទីបញ្ចប់ លោកប្រធានមន្ទីរ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ ដែលបានចូលរួមក្នុងកិច្ចប្រជុំ និងបានជូនពរឱ្យមានសុខភាពល្អ បំពេញការងារទទួលបានជោគជ័យ និងសម្រេចបានលទ្ធផលល្អប្រសើរបន្ថែមទៀត។

គោលបំណងសំខាន់នៃកិច្ចប្រជុំរួមមាន៖ បូកសរុប និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងខែឧសភា ឆ្នាំ២០២៦ពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនានាក្នុងការអនុវត្តការងារនិង កំណត់ទិសដៅ អាទិភាពការងារ និងផែនការសកម្មភាពសម្រាប់ខែមិថុនា ឆ្នាំ២០២៦។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print