កម្ពុជា-អូស្ត្រាលី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងដោះស្រាយក្តីកង្វល់រួម

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមការបង្ហោះផ្សាយរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ានកម្ពុជា បានអញ្ជើញទទួលជួបលោកស្រី Michelle Chan អនុរដ្ឋមន្រ្តីការបរទេស និងជាឧត្តមមន្ត្រីអាស៊ានអូស្ត្រាលី ក្នុងអំឡុងពេលកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្រុងម៉ានីល ប្រទេសហ្វីលីពីន។

នៅក្នុងជំនួបនោះផងដែរ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីវិស័យកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្រោមទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី និងបានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងក្តីកង្វល់រួមផងដែរ៕

 

On the evening of 8 June 2026, His Excellency KUNG Phoak, Secretary of State and ASEAN SOM Leader of Cambodia, had a bilateral meeting with Her Excellency Michelle Chan, Deputy Secretary and ASEAN SOM Leader of Australia, on the sidelines of the ASEAN SOM and Related Meetings in​ Manila, the Philippines.

Both sides discussed mutually beneficial cooperation under the ASEAN–Australia Dialogue Relations and exchanged views on regional and international issues of common interest and concern.៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print