គ្រាប់បែកបង្កៃក្នុងរថយន្តផ្ទុះនៅជិតទីក្រុងមូស្គូ សង្ស័យថាវាយប្រហារទៅលើឧត្តមសេនីយ៍រុស្ស៊ី

ចែករំលែក៖

រថយន្តមួយគ្រឿងបានផ្ទុះនៅក្នុងតំបន់លំនៅដ្ឋានយោធាមួយកន្លែងនៅ Balashikha ជាយក្រុងមូស្គូ ដែលគេជឿថាបានវាយប្រហារទៅលើមន្ត្រីរុស្ស៊ីម្នាក់។
ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី 9 ខែមិថុនា នៅពេលដែលរថយន្តមួយគ្រឿងកំពុងធ្វើដំណើរនៅជិតអគារអាផាតមិនមួយនៅលើផ្លូវ Koldunova ក្នុងសង្កាត់ Aviator នៃ Balashikha ជាយក្រុងភាគខាងកើតនៃទីក្រុងមូស្គូ។ អាជ្ញាធររុស្ស៊ីបាននិយាយថា អ្នកបើកបរបានរងរបួសជាច្រើនកន្លែង និងបានស្លាប់នៅកន្លែងកើតហេតុ ហើយបានប្រកាសពីការស៊ើបអង្កេតព្រហ្មទណ្ឌដើម្បីកំណត់មូលហេតុនៃហេតុការណ៍នេះ។
គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីមិនទាន់បានបញ្ចេញអត្តសញ្ញាណជនរងគ្រោះ ឬមូលហេតុនៃការវាយប្រហារនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដោយដកស្រង់ប្រភពព័ត៌មានដែល បានរាយការណ៍ថា អ្នកស្លាប់គឺជាឧត្តមសេនីយ៍ឯកអាយុ 62 ឆ្នាំ។
ប្រភពខ្លះបាននិយាយថា ជនរងគ្រោះបានរងរបួសទ្រូងដោយសារបំណែកគ្រាប់បែកពីការផ្ទុះ។ អ្នកស្រុកបានទាញជនរងគ្រោះចេញពីរថយន្តដែលកំពុងឆេះ ប៉ុន្តែមិនអាចជួយសង្គ្រោះគាត់បានទេ។
តំបន់លំនៅដ្ឋាន Aviator ត្រូវបានសាងសង់ឡើងរវាងឆ្នាំ ២០១១ និង ២០១៣។ ក្រសួងការពារជាតិរុស្ស៊ីបានបែងចែកលំនៅដ្ឋាននៅក្នុងតំបន់នេះដល់បុគ្គលិកយោធាដែលចូលនិវត្តន៍ អតីតយុទ្ធជន ក្រុមគ្រួសាររបស់អ្នកបើកយន្តហោះ អវកាសយានិក និងនាវិកនាវាមុជទឹកមកពីតំបន់ផ្សេងៗទូទាំងប្រទេស៕

រូបថត​:AFP


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print