លោក ឃួង ស្រេង ជំរុញឱ្យមន្ដ្រីជំនាញ ពន្លឿនការងារស្ដារប្រឡាយមេទួលពង្រ១០០០ម៉ែត្របន្ដ ដើម្បីរំដោះទឹកជំនន់ទឹកភ្លៀងនៅរដូវវស្សានេះ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យមន្ដ្រីជំនាញ នៃមន្ទីរសាធារណការត្រូវពន្លឿនការងារស្ដារ ប្រពន្ធ័លូ ប្រឡាយមេ ទួលពង្រប្រវែង១០០០ម៉ែត្របន្ដទៀត ខណៈ ៤០០០ម៉ែត្របានស្ដាររួចរាល់ហើយ ដើម្បីរំដោះទឹកជំនន់ទឹកភ្លៀងនៅរដូវវស្សា ជូនប្រជាពលរដ្ឋ កំឱ្យលិចលង់ ផ្ទះ សំបែង បន្ដទៀត ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញ បែបនេះខណៈលោកនិងមន្ដ្រីអាជ្ញាធរខណ្ឌចំនួន៥
បានចុះពិនិត្យមើលលទ្ធផលស្ដារប្រឡាយមេ ជាច្រើនខ្សែនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលជាផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យខណ្ឌនីមួយៗ អនុវត្តកន្លងមក ដើម្បីធ្វើយ៉ាងណា កុំឱ្យជំនន់ទឹកភ្លៀងលិចលង់លំនៅដ្ឋានប្រជាពលេដ្ឋនារដូវវស្សា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញឱ្យដឹងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះដែរថា៖ ការស្ដារប្រឡាយទាំងអស់នេះ គឺជាផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញដែលបានដាក់ឲ្យខណ្ឌនីមួយៗអនុវត្តកន្លងមក ហើយបើតាមផែនការនេះ ក្រុមការ ងារនឹងធ្វើការស្ដារប្រឡាយរហូតដល់ជើងឯក ហើយផែន ការនេះសុទ្ធតែជាកញ្ចប់ថវិកានិងប្រេងឥន្ធនៈរបស់រដ្ឋបាលរាជធានីភ្នំពេញទាំងអស់។
លោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ នាឱកាសនៃការចុះពិនិត្យ មើលប្រឡាយជាច្រើនខ្សែនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញសហការជាមួយនឹងអាជ្ញាធរខណ្ឌធ្វើការជីកស្ដារប្រឡាយតភ្ជាប់ប្រឡាយទួលពង្រ ចាប់ពីផ្លូវតុងហ្គា រហូតដល់ប្រឡាយលូប្រាំ ជាមួយ នឹងការដាក់លូខ្នាតធំ ឆ្លងកាត់ផ្លូវចំនួន២កន្លែង ជំនួសលូចាស់ដែលតូចចង្អៀត។
ក្រុមការងារបន្តស្ដារដៃប្រឡាយយទួលពង្រ និងបុកស៊ីផាយ២កន្លែង ត្រង់ផ្ទះប្រជាពលរដ្ឋ។ សិក្សាដូរទីតាំងស្ថានីយ៍បូមទឹកក្នុងបុរីពិភពថ្មីត្រពាំងថ្លឹងដើម្បីជៀសវាងផលប៉ះពាល់ ការរស់នៅដ្ឋានរបស់ប្រជាពលរដ្ឋ។
លោកសាំ ពិសិដ្ឋ បន្ថែមពីនេះទៀត ឯកឧត្តមឃួង ស្រេងក៏បានណែនាំឲ្យបន្តស្ដារប្រឡាយភូមិម័រនិងការដាក់បំភ្លើងបំភ្លើងសាធារណៈតាមផ្លូវស្របតាមប្រឡាយទូលពង្រ ក្នុងខណ្ឌពោធិសែនជ័យនេះផងដែរ។
ពាក់ព័ន្ធប្រឡាយទួលពង្រមានប្រវែង៥៥៦៦ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៤ ម្ដុំវត្តជម្ពូវ័នរហូតដល់ប្រឡាយលូប្រាំ។ ចំពោះសកម្មភាពស្ដារប្រឡាយទួលពង្រនេះ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អាជ្ញា ធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានធ្វើការកាយប្រឡាយនេះបានប្រមាណជាង៤០០០ម៉ែត្រហើយ នៅសល់ប្រមាណជាង១០០០ម៉ែត្រប៉ុណ្ណោះដែលក្រុមការងារបាននិងកំពុងធ្វើការកាយ។ ការងារនេះអាចប្រើពេលប្រមាណជាមួយសប្តាហ៍ទៀតនឹងរួចរាល់ជាស្ថាពរ៕ ដោយ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print