កំលាំងសមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញា ០១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដែលដឹកនាំដោយលោកវរៈសេនីយ៍ទោ សាវ  សុភក្តី បានធ្វើការបង្ក្រាប នឹងឃាត់ខ្លួនមុខសញ្ញា០១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន។

នៅថ្ងៃទី ១០ ខែ មិថុនា​ ឆ្នាំ​២០២៦ វេលាម៉ោ​​ង​ ១៨:៤០ នាទី​ ប្រជាពលរដ្ឋរាយការណ៍ថា នៅចំណុចព្រៃខាងត្បួងភូមិអំពិលទឹក ឃុំចាន់សែន​ តែងតែមានមាន មុខ សញ្ញាជួញដូរគ្រឿងញៀនចេញចូលជាប្រចាំ។ ក្រោយពីទទួលបានព៌ត៍មានខាងលើ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានចុះទៅដល់ទីតាំងខាងលើ​ បាន​ឃើញ​មុខសញ្ញា​សង្ស័យ​ចំនួន ០១ នាក់ ។

មុខសញ្ញា​សង្ស័យឈ្មោះ ណុំ វណ្ណី  ភេទប្រុស​ អាយុ​ ៤៣ ឆ្នាំរស់នៅភូមិអំពិលទឹក  ឃុំចាន់សែន​  ស្រុកសាមគ្គីមុនីជ័យ   ។​

ជាក់​ស្ដែង​កម្លាំង​សមត្ថកិច្ចបាន​ឃាត់ និង ត្រួតពិនិត្យ​ឆែកឆេរ​រកឃេីញ​  ម្សៅ​ក្រាម​ពណ៌​សសង្ស័យជាគ្រឿង ញៀន​ចំនួន ១៥ កញ្ចប់តូច,ទូរស័ព្ទដៃចំនួន១ គ្រឿង, ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ 

...

បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានបញ្ជូនមុខសញ្ញាសង្ស័យរួមជាមួយវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print