រថយន្តបត់ឆ្លងផ្លូវត្រូវម៉ូតូបុកបោក បាក់កស្លាប់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរស ម្នាក់ បានស្លាប់ភ្លាមៗខណៈជិះម៉ូតូលឿនចាប់ហ្វ្រ័ងមិនទាន់ជ្រុលបុកចំពាក់កណ្តាលនៃរថយន្តកំពុងឆ្លងផ្លូវ កាល ពី វេលា ម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃ ទី ១២ ខែមិថុនា ឆ្នាំ ២០២៦ ស្ថិតនៅ ផ្លូវជាតិ លេខ ៣ សង្កាត់ ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តBYD ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CI-0396 កំពុងបេីកឆ្លងផ្លូវ ភ្លាមនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GE -5240 ជិះមកលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលបុកចំពាក់កណ្តាលរថយន្តពេញទំហឹង បណ្តាលឲ្យបោកផ្ទប់បាក់កស្លាប់ភ្លាមៗ។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចរាចរចុះវាស់វែងអូសយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកសពសមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print