ក្មេងៗ៦នាក់ សារភាពថា «មកពីទុរេនឈ្ងុយពេក អត់លុយទិញ ក៏លួចពុះហូបជុំគ្នា» ចុងក្រោយសមត្ថកិច្ចហៅម៉ែឪមកធានាខ្លួន

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ កម្លាំងនគរបាលស្រុកកែវសីមា បានឃាត់ខ្លួនក្រុមក្មេងប្រុសជាសិស្សសាលាចំនួន ៦នាក់ ពាក់ព័ន្ធករណីលួចទុរេនរបស់ប្រជាពលរដ្ឋដែលដាក់លក់តាមដងផ្លូវ ក្នុងឃុំស្រែខ្ទុម កាលពីថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២៦ ក្រោយពីម្ចាស់ទុរេនបានដាក់ពាក្យបណ្តឹងនៅថ្ងៃទី១១ មិថុនា។

អ្វីដែលធ្វើឱ្យហួសចិត្តនោះគឺ ក្រុមក្មេងៗបានសារភាពប្រាប់សមត្ថកិច្ចថា មូលហេតុដែលលួច គឺមកពីទុរេនមានក្លិនឈ្ងុយទាក់ទាញពេក ឯខ្លួនឯងគ្មានលុយទិញ ទើបសម្រេចចិត្តលួចយកទៅពុះចែកគ្នាហូបយកតែ ម្តង។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កាលថ្ងៃ​ទី​១០ ខែ មិថុនា ឆ្នាំ​២០២៦ ក្រោយ​ម្ចាស់​ទុរេន​បាន​បង្ហោះ​រឿងរ៉ាវ​ដែល​ក្រុម​ក្មេង​ៗ​លួច​ទុរេន​ដែល​ខ្លួន​ដាក់​លក់​តាម​ដងផ្លូវ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​លុះដល់​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៦ ជន​រង​គ្រោះ​ក៏​បាន​សម្រេចចិត្ត​មក​ដាក់​ពាក្យបណ្ដឹង​ជា​ផ្លូវការ​នៅ​ប៉ុស្តិ៍​នគរបាល​។

ក្រោយ​ទទួល​បាន​បណ្តឹង​ភ្លាម កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រែ​ខ្ទុ​ម សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា បាន​បើក​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​កំណត់​អត្តសញ្ញាណ និង​នាំ​ខ្លួន​ក្រុម​ក្មេង​ប្រុស​ទាំង ៦​នាក់ មក​ធ្វើការ​សាកសួរ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា ។

សិស្ស១ក្រុមដែលត្រូវឃាត់ខ្លួនខាងលើរួមមាន ១-ឈ្មោះ យ.ផ.រ ភេទប្រុស អាយុ១៥ឆ្នាំ រៀនថ្នាក់ទី៨,២-ឈ្មោះ អ.ព ភេទប្រុស អាយុ១៣ឆ្នាំ ឈប់រៀនទី៦,៣-ឈ្មោះ ឆ.រ.ធ ភេទប្រុស អាយុ​១៥ឆ្នាំ,៤-ឈ្មោះ រ.ម.ន ភេទ ប្រុស អាយុ​១៦ឆ្នាំ រៀនថ្នាក់ទី៨,៥-ឈ្មោះ រ.ដ.វ ភេទ ប្រុស អាយុ​១៤ឆ្នាំ រៀនថ្នាក់ទី៨ និង៦-ឈ្មោះ ឡ.ដ.វ ភេទប្រុស អាយុ​១៧ឆ្នាំ រៀនថ្នាក់ទី៨។

ដោយសារតែពួកគេនៅជាអនីតិជន និងជាសិស្ស ក្រោមការណែនាំពីលោកស្នងការខេត្ត និងសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម បានត្រឹមតែធ្វើការអប់រំណែនាំ ឱ្យធ្វើកិច្ចសន្យាបញ្ឈប់ទង្វើមិនល្អនេះ និងបានហៅអាណាព្យាបាលមកធ្វើលិខិតធានាដើម្បីនាំយកទៅអប់រំបន្តនៅផ្ទះ។

...

សមត្ថកិច្ចក៏បានអំពាវនាវដល់បងប្អូនអាណាព្យាបាលទាំងអស់ ត្រូវជួយណែនាំកូនចៅបន្ថែម ដើម្បីចៀសវាងការប្រព្រឹត្តខុសឆ្គងបែបនេះបន្តទៀត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print