រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា បណ្តាលឲ្យរងខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត៣គ្រឿងបុកគ្នាបណ្តាលឲ្យរងខូចខាតទាំងសងខាង ដោយសាររថយន្តតាកូម៉ាបើកបត់ឆ្លងផ្លូវក៏ត្រូវរថយន្តកូរ៉េដឹកថ្មមកពីក្រោយ ជ្រុលបុករុញរថយន្តតាកូម៉ាទៅបុករថយន្តស្ទូច។

ករណីគ្រោះថ្នាក់ចរាចរណ៍មិនបង្កឲ្យមនុស្សរបួសនេះកើតឡើងនៅវេលាម៉ោង៣ និង២០នាទីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦  នៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រេក្រោម ខណ្ឌមានជ័យ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើគេសង្កេតឃើញថាមានការកកស្ទះយ៉ាងខ្លាំងនៅតាមបណ្តោយផ្លូវជាតិលេខ២៕

phea-3 phea-2 phea-1 phea-5 phea-4

...

ដោយ៖ ជីម ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print