អាវុធហត្ថ​ខេត្តស្ទឹងត្រែងបង្ក្រាប​ករណី​គ្រឿងញៀន៥ នាក់និងបានឃាត់ខ្លួន​ជនសង្ស័យ​ ១នាក់ទៀតធ្វើ សកម្មភាព​លួច ក្រុមហ៊ុនម្សៅដំឡូងមីចំកាត់

ចែករំលែក៖

ខេត្តស្ទឹងត្រែង​÷ ដោយអនុវត្ត​តាម​បទបញ្ជា​របស់​ លោក ឧត្តមសេនីយ៍​ត្រី សេង សុភាព មេបញ្ជាការ​កងរាជអាវុធ ហត្ថ​ខេត្តស្ទឹងត្រែង កម្លាំង​ជំនាញ​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ល្មើសច្បាប់​ជា​បន្តបន្ទាប់ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​សរុប ចំនួន០៦​នាក់ បញ្ជូន​ទៅ​តុលាការ​។

ទាក់ទិន​ករណី​ខាងលើ​កម្លាំង​ប្រតិបត្តិការ​បាន​បបង្ក្រាបមុខសញ្ញាករណីជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ចំនួន០៥​នាក់​ ក្នុងរយៈពេល ០២​ថ្ងៃ​ជាប់​ៗគ្នា ។​ 

គួរបញ្ជាក់ថាថ្ងៃ​ទី​០៦ មិថុនា​ ឆ្នាំ២០២៦ កម្លាំង​ជំនាញ​ចុះឃាត់ឈ្មោះ ហុ​ក សា​រិ​ទ្ធ អាយុ ៤៨​ឆ្នាំ អតីត​យោធា​សោធន​និវត្តន៍​នៅ​ស្រុក​សៀមប៉ា​ង​ ខេត្តស្ទឹងត្រែងដក ហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (Ice) ចំនួន ០៧​កញ្ចប់ ទម្ងន់​សុទ្ធ ២១.៣​ក្រាម , -ទូរ​សព្ទ ០១​គ្រឿង និង​ – ប្រាក់​មួយ​ចំនួន​ទៀត ។ 

លុះនៅ​ថ្ងៃ​ទី​០៧ មិថុនា​ ឆ្នំា២០២៦ បន្ត​ស្រាវជ្រាវ​ឃាត់ ខ្លួន​បក្សពួក ០៤​នាក់​បនបន្ថែមៀតនៅក្រុង​ស្ទឹង​ត្រែង រួម​មាន : ១- ឈ្មោះ ឌី ភូម​ចាន់​បរ​មី ១៩​ឆ្នាំ​, ២- ស្លេះ រ៉ូ​ហ្វី ១៨​ឆ្នាំ​, ៣- សឿ​ន ឧស្សាហ៍ ២០​ឆ្នាំ, និង​៤-ឈ្មោះ សី ដា​លី ស្រី​, ១៨​ឆ្នាំ​ ។ 

ក្នុង​សកម្មភាព​នេះ​ ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀនមាន : – (Ice) ០៤​កញ្ចប់ ទម្ងន់​សុទ្ធ ៥៦.៦០​ក្រាម​, – ម៉ូតូ ០២​គ្រឿង​, -ទូរ​សព្ទ ០៥​គ្រឿង​, ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន និង​- សម្ភារៈ​សេព​មួយ​ចំនួនទៀត ។

ស្ថិត​ក្នុង​ករណីបន្ទាប់កម្លាំង​កងរាជអាវុធហត្ថបាន​ឃាត់ ខ្លួន​ជនសង្ស័យ​ ក្នុងករណី លួច​មាន​ស្ថាន​ទម្ងន់ទោស និង​ ប្រើប្រាស់​គ្រឿងញៀន​) ០១នាក់ ដែល​ប្រព្រឹត្ត កាលពី​យប់​ថ្ងៃ​ទី១០ ខែមិថុនា ឆ្នាំ​២០២៦ វេលា​ម៉ោង ២២​:១៨​នាទី ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​តំណាង​ ក្រុម ហ៊ុនម្សៅដំឡូង​មី​ចំកាត់ (​ចំការ​ចេក​) ស្ថិត​ក្នុង ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ និង​បាន​ប្រគល់​ជនសង្ស័យ​ ០១ នាក់ ឈ្មោះ ប៊ុ​ន យ៉​ត អាយុ ២៣​ឆ្នាំ មុខរបរជា​ (កម្មករ​ក្រុមហ៊ុន​) ។​ ជនសង្ស័យ​រូប​នេះ​ បាន​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​ កាលពី​វេលា​ម៉ោង ២១​:១៣​នាទី​យប់​ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦(ថ្ងៃ​ដដែល​) ។ 

វត្ថុ​តាង​ដកហូត​រួម​មាន​ : – ខ្សែភ្លើង ០៤​ដុំ​, – ដាវ ០១, – កូនកាំបិត ០២, – ចបជីក ០១ និង​ – កណ្តៀវ ០១​។ ក្រោយ​ការ​ធ្វើ តេស្ត​ទឹកនោម សមត្ថកិច្ច​រក​ឃើញ​ថា​ជនសង្ស័យ​មាន​វិជ្ជមាន (+) សារធាតុ​ញៀន​ថែម​ទៀត​ផង​ដែរ​។

...

បច្ចុប្បន្ន ជនសង្ស័យ​ទាំង ០៦​នាក់ រួម​នឹង​វត្ថុ​តាង​ ខាង លើ ត្រូវ​បាន​ការិយាល័យ​ជំ​នាញ កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង កសាង​សំណុំរឿង​ បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​!៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print