បង្ក្រាបករណីលួចខ្សែភ្លើង និងសម្ភារៈក្នុងអគារទុកចោលឃាត់ខ្លួនជនសង្ស័យ ០៧នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ អនុវត្តតាមអនុសាសន៍ដឹកនារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស័ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនិង ជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ទាំង៤ បានចុះបង្ក្រាបករណីអំពើលួចមានស្ថានទម្ងន់ទោស ដោយធ្វើសកម្មភាពគាស់ទម្លុះទម្លាយចូលកាត់ខ្សែភ្លើង និងលួចសម្ភារៈក្នុងអគារជីនប៉ី៤ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់រួមមាន ៖
១-ឈ្មោះ​ ឡេ​ ឡែន​ ភេទប្រុស​ អាយុ២៥ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ ។
​២-ឈ្មោះ​ រឿន​ ថៃ ភេទប្រុស​ អាយុ៣២ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ ។
​៣-ឈ្មោះ​ តូច​ សុខជា ភេទប្រុស​ អាយុ២៤ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ ។
​ ៤-ឈ្មោះ​ ជុ​ សុចិត្ត ភេទប្រុស​ អាយុ២៧ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ ។
​ ៥-ឈ្មោះ​ ពោច​ បញ្ញា ភេទប្រុស​ អាយុ២៤ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ ។
​ ៦-ឈ្មោះ​ ផាន់​ ពិសី ភេទប្រុស​ អាយុ២៣ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ ។
​ ៧-ឈ្មោះ​ រិន​ ណាទ​ ភេទប្រុស​ អាយុ២៥ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ ។
ករណីខាងលើសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមជូនដំណឹងដល់សាធារណជនជ្រាបថា អំពើលួច និងការទទួលទិញ រក្សាទុក ឬលាក់បាំងវត្ថុដែលដឹងថាបានមកពីអំពើល្មើស គឺជាបទល្មើសដូចគ្នា និងត្រូវផ្តន្ទាទោសតាមច្បាប់ ។ ស្នងការដ្ឋាននគរបាលខេត្តកំពុងស្រាវជ្រាវបន្ថែមពាក់ព័ន្ធករណីជនណាទទួលផលចោរកម្ម ។

សូមបងប្អូនប្រជាពលរដ្ឋកុំទិញ ឬទទួលយកសម្ភារៈដែលមានប្រភពមិនច្បាស់លាស់ ដើម្បីជៀសវាងការពាក់ព័ន្ធនឹងបទល្មើស និងការទទួលខុសត្រូវចំពោះមុខច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print