ភាពតានតឹងរវាងរុស្ស៊ី នឹងអាមេរិក នាពេលនេះ បានជម្រុញឲ្យប្រទេសទាំងពីរ ងាកទៅរកសង្គ្រាមនឹងគ្នា នាពេលអនាគត់។ ទាំងនោះហើយ អាមេរិក និងរុស្ស៊ីបានខិតខំផលិតអាវុធទំនើប ដើម្បីជាការយកឈ្នះពេលមានហេតុការអាក្រក់កើតឡើង ។
កន្លងមក រុស្ស៊ីបានផលិតមីស៊ីល ដែលអាចវាយទម្លុះជញ្ជាំងការពាររបស់អាមេរិក ចំណែកអាមេរិកវិញ បានផលិតកាំជ្រួចឡាស៊ែរសម្រាប់កម្ទេចមីស៊ីលល្បឿនលៀនរបស់រុស្ស៊ី ។ នៅពេលនេះ រុស្ស៊ីបានបញ្ជេញយន្តហោះចម្បាំងជំនន់ទី៥ ដែលជាយន្តហោះទំនើបបំផុត។
មន្ត្រីជាន់ខ្ពស់ក្នុងក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា យន្តហោះចម្បាំង Sukhoi PAK FA (T-50) ៦គ្រឿង កំពុងស្ថិតនៅក្រោយ ការធ្វើតេស្តសាកល្បង ហើយយន្តហោះប្រភេទនេះ នឹងទំនងជានំាចូលទៅប្រើ ក្នុងកងទ័ពអាកាសរុស្ស៊ី ក្នុងឆ្នាំ ២០១៧។
នៅពេលដែលកម្លាំងទាហានអាកាសរុស្សីមានយន្តហោះចម្បាំងខាងលើ មិនខុសអ្វីពីខ្លាដុះស្លាបឡើយ អាចវាយប្រហារទៅលើគោលដៅបានយ៉ាងរហ័សបំផុត ។ ទាំងនោះហើយ ធ្វើឲ្យអាមេរិកកាន់តែបារម្ភថែមទៀត ហើយអាមេរិកក៏ត្រូវបង្កើតការផលិតអាវុធរបស់ខ្លួនផងដែរ ៕
ប្រែសម្រួល៖ ម៉ែវ សាធី