ខេត្តស្វាយរៀង៖ បុរសម្នាក់សង្ស័យមានសតិមិនល្អ(សសៃប្រសាទ) ចេះតែស្រែកហៅគេជួយរូបខ្លួនថាមានមនុស្សមកចាប់ធ្វើឲ្យមានការភ័យខ្លាចបានរត់ទៅចង.កសម្លាប់ក្រោមដើមឈើកាលពីវេលាម៉ោង ៦ និង៥៤នាទីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងភូមិវាយ ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា បុរសសម្លាប់ខ្លួនមានឈ្មោះ ផុន សារ៉េន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិវាយ ឃំុគគីសោម ស្រុកស្វាយទាប ។
ប្រភពបន្តថា តាមក្រុមគ្រួសារខាងលើបានប្រាប់ថា ប្ដីរបស់គាត់ធ្លាប់មានជំងឺសសៃប្រសាទយូរឆ្នាំមកហើយដោយបាននាំទៅព្យាបាលនៅមន្ទីរពេទ្យ និងផឹកថ្នាំជាប្រចាំផងដែរ។ ហើយនៅពេលកើតហេតុខណៈដល់បាយល្ងាចមិនឃើញប្ដីក៏ស្រែឲ្យកូនប្រុសដើររកដើម្បីបាយជុំគ្នាដូចសព្វដងប្រមាណជាកន្លះម៉ោងក៏មានការភ្ញាក់ផ្អើលថា ប្ដីរបស់គាត់បានចង.កសម្លាបខ្លួនក្រោមដើមឈើបាត់ទៅហើយ។
ក្រោយពីពិនិត្យសពនិងសាកសួរក្រុមគ្រួសាររួចមកបានបញ្ជាក់ថា រយៈពេលច្រើនថ្ងៃមកហើយជនរងគ្រោះនេះកើតមានជំងឺភ័យខ្លាចរកតែចង.កសម្លាប់ខ្លួនបែបនេះ។
សពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
...
ដោយ៖ យឹម សុថាន